Aff Thaksorn ស្នេហ៍ខ្លាំងណាស់គ្រាន់តែមើលភ្នែកកំលោះសង្ហាម្នាក់នេះភ្លាមតាមភ្លេតសូម្បីតែ Phayu កូនប្រុស Chompoo ក៏លាន់មាត់ដែរ! មានរូបភាព
មួយរយៈនេះមើលទៅ Aff Thaksorn មានមន្ដស្នេហ៍ខ្លាំងមិនធម្មតានោះទេ ដូចជាពេលផុសក្នុង IG អមជាមួយសារថា “ប្រសិនបើថ្ងៃនេះភ្នែកមិនដល់ភ្នែក ថ្ងៃក្រោយច្បាស់ជាលែងមានទៀតហើយណាចា” ក៏មានតារាសម្ដែងសិស្សប្អូនកំពូលសង្ហាយ៉ាង Tee Thanaphon ចូលមកខមិនបែបប្រច័ណ្ឌៗដល់ថ្នាក់ Aff ក៏គាំងដែរធ្វើខ្លួនលែងត្រូវអស់ហើយ
ហើយជាក់ស្ដែង នៅក្នុង IG របស់ Poly Plus បានបង្ហាញវីដេអូរបស់ Aff Thaksorn កំពុងនិយាយជាមួយ Saint Suphapong ក្នុងកម្មវិធី 3Zap ដោយរឿងនេះគ្រាន់តែខាងប្រុសស្អាតសំលឹងមើលមុខរបស់ម៉ែ Aff បែបត្រង់ៗ ធ្វើអោយគ្រប់គ្នារលាយបេះដូងអស់ហើយ ម៉ាក់ៗញញឹមបិតមាត់មិនជិតសោះឡើយ ថែមទាំងប្រលែងប្រយោគសំខាន់ថា “គួតែជាប់ចិត្តហើយបាទ” ធ្វើអោយម៉ាក់ៗកូនមួយ៉ាង Aff ស្ទើរតែរលំទាំងជំហរ ថ្ពាល់ប៉ោងគ្មានឈប់ សូម្បីតែអូន Phayu កូនប្រុស Chompoo ក៏ភ្ញាក់ផ្អើលយកដៃខ្ទប់មាត់បែបអៀនៗជំនួសមីងៗដែរ
ថ្វីត្បិតតែពេលនេះម៉ាក់ Aff មិនទាន់បើកចិត្តនិយាយជាមួយនរណាតែសូមប្រាប់ថាមន្ដស្នេហ៍ជះខ្លាំងណាស់ ចាំងចែងជះពន្លឺទៅគ្រប់ទិសទី
អត្ថបទដោយ : នីត្តា













