ទីបំផុតមានអ្នកយកឈ្នះចិត្តបានហើយ! Min Peachaya អៀនញញឹមប៉ោងថ្ពាល់ឆ្អែតហើយ Single 2ឆ្នាំពីមិត្តមកជាអ្នកយល់ចិត្តឈ្មោះ…..! មានរូបភាព
បន្ទាប់ពីកញ្ញា Min Peachaya ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលណាស់ បន្ទាប់ពីនាងបានផុសរូបជាមួយបាច់ផ្កាដ៏ធំ រហូតគេគិតថាតើម្ចាស់ផ្កាជានរណា ដោយជាក់ស្ដែង 27 កុម្ភៈ 2023 នាងបានបង្ហើបប្រាប់ថា ពេលនេះលែងនៅទំនេរទៀតហើយចា បេះដូងមានអ្នកថែហើយ
ទាំងអស់នេះ Min បាននិយាយនៅក្នុង true4u ថា ពេលនេះនាងលែងនៅទំនេរទៀតហើយ ហើយម្នាក់នេះក៏មិនបានបិតបាំងអ្វីដែរ បន្ទិចទៀតដើរទៅនិងបានជួបហើយ ខ្លួនមិនចង់ចិត្តក្ដៅទេ ពេលនេៅក្មេងៗខ្លួនជាមនុស្សត្រង់ មានអ្វីក៏ប្រាប់ ប៉ុន្ដែរឿងស្នេហាមិនអាចលឿនពេកនោះទេ វាត្រូវតែមានពេលមើលចិត្តគ្នា កន្លងមកនៅទំនេរយូរដែរ 2ឆ្នាំ ធ្វើអោយយើងបានស្គាល់ខ្លួនឯង ហើយបានស្គាល់ពីមនុស្សដែលនិងចូលមកក្នុងជីវិត គឺមានច្រើនប្រភេទ ហើយធ្វើអោយយើងដឹងថាយើងត្រូវការអ្វី
គាត់គឺជាមិត្តមកយូរហើយ តែបើសួរថាជាអ្នកជំនួញដែលឬយ៉ាងណា នាងងក់ក្បាលហើយប្រាប់ថា អើៗៗយើងជាមនុស្សស្រីមិនត្រូវនិយាយច្រើនទេ
តែដល់ពេលផុសរូបបាច់ផ្កាថ្ងៃនៃក្ដីស្រលាញ់ ក៏មានអ្នកមកបង្អាប់ច្រើនណាស់ តែក៏មានអ្នកសប្បាយចិត្តច្រើនដូចគ្នា ព្រោះមានអ្នកឃើញខ្ញុំនៅម្នាក់ឯងមកយូរ ចង់ឃើញយើងមានក្ដីសុខ ចង់ឃើញយើងមានគ្រួសារ ពេលខូចចិត្ត ខូចចិត្តខ្លាំងណាស់ ស្រកគីឡូនៅសល់តែ 39 គីឡូ មិនដឹងទេថានេះគឺជាអ្វី ពេលនោះក៏ចិត្តរឹងដែរ មិនមានក៏មិនមាន ចាយលុយលេងៗទៅ (សើច) នៅជាមួយប៉ាម៉ាក់ គ្រួសារយើងក៏គួអោយស្រលាញ់ ពេលនោះគិតតែប៉ុណ្ណឹងឯ ធ្វើអោយចិត្តយើងរឹងមុំា យើងមិនដែលអស់សង្ឃឹមរឿងស្នេហា ហើយការសាងគ្រួសារដ៏ល្អមិនបានបិត តែមិនព្យាយាមស្វែងរកនោះទេ
ពេលនេះខកចិត្តនិងរឿងស្នេហាច្រើនលើកច្រើនសារ យើងក៏យល់ច្បាស់ហើយ អោយយើងបានត្រលប់មកគិតថាយើងមានអ្វីខ្លះ យើងបានត្រលប់មកស្រលាញ់ខ្លួនឯង ហើយនៅពេលយើងស្រលាញ់ខ្លួន យើងក៏ចេះស្រលាញ់ខ្លួនឯង មិនចាំបាច់ទៅអង្គុយយកចិត្តនរណា ឬផ្លាស់ប្ដូរខ្លួនឯងដើម្បីនរណាដូចខ្លួននៅពីក្មេងទៀតនោះទេ យើងធំហើយចឹងយើងក៏សេរីភាពជាខ្លួនឯងបាន
មនុស្សស្រីពេលមានសង្សាក៏បាត់បង់ក្ដីសង្ឃឹម តែស្នេហាលើកនេះខ្ញុំមិនអស់សង្ឃឹម ព្រោះយើងសម្លឹងឃើញថា អនាគតមិនសំខាន់ដូចបច្ចុប្បន្ន បើបច្ចុប្បន្នល្អ អនាគតក៏ល្អទៅតាមនិង ប៉ុន្ដែបន្ទាប់ពីនេះទៅក៏មិនប្រកាសអ្វីដែរ យើងទាំងពីរគឺជាមិត្តនិងគ្នាស្គាល់គ្នាដឹងចិត្តគ្នាពីមុនមកហើយ យើងទំនាក់ទំនងយើងក៏ល្អមករហូត ហើយក៏មិនធ្លាប់គិតថាយើងទាំងពីរនិងបានមកដល់ចំនុចនេះ ចង់ចិត្តត្រជាក់ចំពោះទំនាក់ទំនង ពេលនេះយើងក៏នៅតែជាយើង គាត់ក៏ជាគាត់ មិនមានអ្វីផ្លាស់ប្ដូរនោះទេ និយាយគ្នាហើយសប្បាយចិត្តគឺសប្បាយចិត្ត កុំុចិត្តក្ដៅ សម្រេចចិត្តលឿននាំឈឺចាប់
អត្ថបទដោយ : នីត្តា















