មើលមិនច្បាស់សោះ! Nadech មានកូនភ្លោះឬអត់ហេតុអ្វីកំលោះម្នាក់នេះដូចគ្នាយ៉ាងនេះ……ជិះម៉ូតូចាស់ជាប់ភ្លើងក្រហមមែនឬមិនមែន?! មានរូបភាព
ថ្វីត្បិតតែនៅក្នុងទូរទស្សន៍ Nadech Kugimiya ជាតារាកំពូលសង្ហាជះពន្លឺខ្លាំងយ៉ាងណា តែខាងក្រោយខ្នងគឺជាបុរសគួអោយស្រលាញ់ រស់នៅយ៉ាងសាមញ្ញងាយៗ ខោវអាវស្លៀកពាក់ធម្មតាៗ រស់នៅបែបសប្បាយៗ មិនឆើតឆាយអ្វីណាស់ណា ច្រើនលើកច្រើនសារដែលយើងតែងតែបានឃើញរូបភាពរបស់សាម៉ីខ្លួន ជិះម៉ូតូអាគុយដល់ថ្នាក់មានអ្នកថតរូបមកមកផុសនៅលើបណ្ដាញសង្គមជាញឹកញាប់
ជាក់ស្ដែងហ្វេសបុក Jack Kundem បានបង្ហោះថា គាត់មកធ្វើការម្ដុំ Yeak Kong ហើយនៅពេលជាប់ភ្លើងក្រហម ក៏ប្រទះឃើញបុរសម្នាក់ ពាក់អាវយឺត ខោវជើងខ្លី ជិះម៉ូតូចាស់ ដល់ពេលពិនិត្យមើលអោយជាក់ទៅ គឺជាកំលោះរូបសង្ហា Nadech ជិះម៉ូតូមកម្នាក់ឯង ហេតុអ្វីក៏សាមញ្ញអីយ៉ាងនេះ
មិនដឹងថាជិះម៉ូតូតូចនេះព្រោះប្រញាប់ទៅថតរឿងឬយ៉ាងណា តែអ្វីដែលប្រាកដនោះគឺ ឡានខាងក្រោយមើលហើយមើលទៀតថាម្នាក់និងឬមិនមែន 5555
អត្ថបទដោយ : នីត្តា






