Bella Ranee ប្រាប់ត្រង់ៗមិនដែលមានភាពជឿជាក់ចំពោះខ្លួនឯងនោះទេ-​ល្បីឈ្មោះក្នុងសិល្បៈវាប្រៀបដូចជាសុបិន្ដដែលមិនគួ…..! មានវីដេអូ

ទទួលស្គាល់ពិតថា ជាសុបិន្ដដែលមិនធ្លាប់រំពឹងថានិងមានកេរ្ដិ៍ឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈបែបនេះនោះទេ សម្រាប់តារាសម្ដែងស្រីស្អាតយ៉ាង​ Bella Ranee បន្ទាប់ពីបានចេញមកបើកចិត្តនិងក្នុងកម្មវិធី WOODY FM Special  ដែលមានលោក Woody Wuthitorn ជាពិធីករ ទាក់ទងនិងបទសម្ភាសន៍ជាអ្នកសម្ដែងជួរមុខរបស់ប្រទេសថៃ

Bella Ranee បានបង្ហើបប្រាប់ថា ពេលនាងចូលដំបូងៗតើវាមានចន្លោះណាថ្ងៃណាជារបស់យើងដែរទេ ដល់ពេលវាមកដល់មែនទែន វាមកព្រមជាមួយការទទួលខុសត្រូវដែលមិនធ្លាប់គិតទាល់តែសោះថាវាដល់ថ្នាក់នេះ ទំនួលខុសត្រូវជាប្រជាពលរដ្ឋ ជាសាធារណៈជន ទំនួលខុសត្រូវជាខ្លួនឯងដែលត្រូវចាំបាច់និងប្រុងប្រយ័ត្នខ្លាំងជាងមុន ចង់ធ្វើជាម្នាក់ដែលល្អបំផុតសម្រាប់គ្រប់គ្នា ដូចជាស្នាដៃការងារ ហើយក៏ជាខ្លួនឯងដ៏លល្អបំផុតដូចគ្នា

After Footer (Active) - damrei Mr1 Zone2

ដល់ពេលត្រូវសួរថា រឿងស្ដ្រេសបំផុតរបស់ ​ Bella គឺជារឿងអ្វី សាម៉ីខ្លួនតបថា ពីមុនជាមនុស្សមិនសូវខ្វល់ពីខ្លួនឯង ជាមនុស្សដែលគិតច្រើន ដូចជាចំនុចខ្សោយ ប៉ុន្ដែការដែលយើងគិតច្រើនគឺវាជាចំនុចល្អទៅវិញទេ ធ្វើអោយយើងម៉ត់ចត់ខ្លាំងជាងមុនថាវាល្អហើយឬនៅ ធ្វើជាខ្លួនឯងជារឿងដ៏ល្អបំផុតសម្រាប់ខ្លួនយើងផ្ទាល់ ការខុសឆ្គងខ្លះបើវានិងកើតក៏អោយវាកើតចុះព្រោះវាក៏មានពេលវេលារបស់វាដែលត្រូវនិងមកដែរ…..

អត្ថបទដោយ : នីត្តា