Kimberly ប្រមូលខោវអាវហោះហើរទៅទីក្រុងប៉ារីសដើម្បីចូលរួមទស្សនាការបង្ហាញម៉ូតរបស់ Dior ប្រមូលផ្ដុំម៉ាកថ្មីៗ ហើយឈុតនៅលើខ្លួនរបស់នាងគឺពិតជាដុតកំដៅបេះដូងហ្វេនៗខ្លាំងណាស់ព្រោះស៊ិចស៊ីលើសពីការបរិយាយ
តារាសម្ដែងស្រីល្បីឈ្មោះ Kimberly ម្ចាស់ចិត្តរបស់តារាប្រុសរូបសង្ហាយ៉ាង Mak Prin ក្រោយប្រមូលសំលៀកបំពាក់ហោះហើរទៅទីក្រុងប៉ារីសប្រទសបារាំង ចូលរួមមើលការបង្ហាញម៉ូតរបស់ Dior ក្នុងម៉ូតថ្មី A/W 2023 មានច្រើនម៉ូតច្រើនស្ទាយនៃការតុបតែងខ្លួនដើម្បីបង្អួតហ្វេនៗជាបន្ដបន្ទាប់ហើយក៏មិនមានជាន់ឈុតគ្នាសូម្បីតែមួយ ហើយឈុតជាក់ស្ដែងរបស់ Kimberly ក្នុងថ្ងៃធម្មតាៗនិងការញុំអាហារពេលល្ងាចយ៉ាងមានក្ដីសុខ
អាចនិយាយបានរូបភាពនេះ Kimberly ធ្វើអោយគ្រប់គ្នាគាំងយោបល់ព្រោះតែភាពស្រស់ស្អាតរបស់នាង ជាមួយឈុតពណ៌ខ្មៅដៃវែងតែផ្នែកខាងមុខវាលប្រលោះៗតាំងពីដើមទ្រូងរហូតដល់ក្បាលពោះ មួយឈុតនេះស៊ិចស៊ីដល់ចិត្តហ្វេនៗពិតៗ ទាំងស្អាតទាំងស៊ិចស៊ីមកគ្រប់គ្រឿងតែម្ដងចា
អត្ថបទដោយ : នីត្តា
























