មិនអោយអន់ចិត្តយ៉ាងម៉េច Chompoo កូនបីហើយតែហ្វេនៗសុទ្ធតែថាមុខកាត់ទៅរកប៉ា Knot ទៅវិញជាពិសេសកូនពៅធ្វើមុខបែបនេះ! មានវីដេអូ

​ធំលឿនមែនទែនសម្រាប់អូន Gale កូនស្រីពៅរបស់អ្នកម៉ាក់រូបស្រស់យ៉ាង Chompoo Araya ជាមួយលោកប៉ារូបសង្ហា Knot Wisarut ព្រោះពេលនេះមិនទាន់គ្រប់អាយុ 1 ខួប តែជាក់ស្ដែងអូន Gale ហើយពេលនេះនាងតូចចេះដើរនិងរត់បានយ៉ាងល្អប្រសើរ

មួយរយៈនេះម៉ាក់ Chompoo ក៏បានផុសរូបភាពកូនស្រី ម៉ាក់កូនខ្លួននៅជាប់គ្នាខ្លាំងណាស់ទៅណាមកណាក៏ឃើញអ្នកទាំងពីរនៅជាមួយគ្នារហូត ហើយការតុបតែងខ្លួនគឺថាដូចគ្នាស្ទើរតែរាល់ថ្ងៃ សមជាម៉ាក់កូនកំពូលហ្វេសិនពិតៗ ស្លៀកឈុតណាក៏មើលទៅគួអោយស្រលាញ់ទាំងអស់

After Footer (Active) - damrei Mr1 Zone2

ហើយរូបភាពជាក់ស្ដែងរបស់ Chompoo ជាមួយមិត្តសម្លាញ់ Ploy Chawaporn នាំកូនស្រីទៅដើរលេងក្រៅផ្ទះ ក្លាយជាក្រុមស្រីស្អាតតែមួយអូន Gale គួអោយស្រលាញ់ពិតៗ ជាពិសេសរូបថតគូរម៉ាក់កូនចែកចាយស្នាមញញឹមតិចៗផ្ញើរហ្វេនៗបានត្រជាក់ចិត្ត

អត្ថបទដោយ : នីត្តា