តាមឲទាន់ហ្វេសិនឆ្នាំនេះ! តារាស្រីថៃល្បីៗជាច្រើនរូបរៀបចំវ៉ាលីហោះហើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ដើម្បីទៅមើលការបង្ហាញម៉ូតឈុតសំលៀកបំពាក់ចេញថ្មីបំផុតរបស់ម៉ាកប្រេនល្បីៗច្រើនមុខលំដាប់អន្ដរជាតិ។ ហើយដើម្បីបានទៅអង្គុយមិនមែនដើរទៅចូលបានទេ សុទ្ធតែជាម៉ូយប្រចាំទិញប្រេនៗសំលៀកបំពាក់ជាញឹកញាប់ ឬក៏ជាបុគ្គលពិសេសដែលខាងប្រេនជាអ្នកអញ្ជើញឲចូលរួមដោយផ្ទាល់។ តារាស្រីជាច្រើនរូបដូចជាតួឯកស្រីជើងចាស់ Anne Thongprasom, Bella Ranee, Bow Maylada, Yaya Urassaya និង Kao Supassara បានមកមើលការបង្ហាញសម្លៀកបំពាក់ចេញថ្មី និងបានបង្អួតសម្រស់គ្នាក្នុងទឹកដី Milan ជាមួយស្ទាយការតែងកាយឈុតប្រេនស្រស់ស្អាតប្លែកភ្នែកផងដែរ។ តោះមកមើលរូបខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ