នៅតែមានការរិះគន់ជាបន្ដបន្ទាប់មិនទាន់ឈប់សម្រាប់តារាសម្ដែងស្រីស្អាត Mai Davika ក្រោយពីចេញមកនិយាយរឿងរ៉ាវខ្លះៗជាមួយក្រុមមិត្តភ័ក្ដ រឿងមានតារាស្រីដណ្ដើមកន្លែងក្នុងកម្មវិធីមួយ រហូតដល់ទទួលរងការវាយប្រហារយ៉ាងចាស់ដៃ ហើយត្រូវចេញមកសុំទោសជាសាធារណៈ បិតទាំងកម្មវិធីដែលនាំអោយកើតបញ្ហាចោលទាំងស្រុង ខណៈពេលដែលអ្នកគាំទ្រមួយចំនួនទ្រាំមិនបាន ចេញមកទាមទារអោយតារាស្រីក្នុងក្រុមចេញមកសុំទោស Bella ព្រោះជាម្នាក់ដែលទាញចូលទៅពាក់ពន្ធ័ចំពោះការរិះគន់នេះ ថែមទាំងមានជាប់ហេសថេក #ApologizeTobellacampen
ជាក់ស្ដេងនៅថ្ងៃទី 4 មីនា 2023 Mai បានមានសកម្មភាព ដោយចេញមកជាមួយ tweet តាមរយៈផ្នែក Twitter បន្ទាប់ពីទៅចូលរួមក្នុងកម្មវិធីមួយ ហើយបានជួបទាំងអ្នកគាំទ្រ និងមិត្តភ័ក្កតារាក្នុងសិល្បៈដ៏ល្បីឈ្មោះជាច្រើននាក់ សារប្រយោគនោះបាននិយាយថា “ម្សិលមិញខ្ញុំពិតជាមានក្ដីសុខខ្លាំងណាស់ ដែលបានទៅជួបអ្នកគាំទ្រដ៏គួអោយស្រលាញ់និងមិត្តរួមការងារដ៏គួអោយស្រលាញ់” ហើយដាក់រូបបេះដូងយ៉ាងធំនៅខាងក្រោយប្រយោគទៀតផង
ទាំងអស់នេះក៏មានហ្វេនៗជាច្រើននាក់ទៀតចូលមកផ្ដល់កំលាំងចិត្តដល់នាងផងដែរ
អត្ថបទដោយ : នីត្តា












