ហ្វេនៗត្រៀមណា!​ តារាថៃទាំងពីរដួងនេះនិងមកប្រទេសកម្ពុជាយើ់ងក្នុងពេលឆាប់ៗនេះហើយ!

ជារឿងមួយដែលសប្បាយរីករាយខ្លាំងបំផុតសម្រាប់ហ្វេនៗដែលនិយមគាំទ្រតារាថៃទាំងពីរដួងនេះគឺលោក Boy​ ​Pakorn​ ​និង​កញ្ញា ​Mint​ ​Chalida ព្រោះថាឆាប់ៗខាងមុខនេះអ្នកទាំងពីរនឹងបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាយើងហើយ។

ក្នុងនោះផងដែរ តាមប្រភពបានបញ្ជាក់ថា លោក Boy​ ​Pakorn​ ​និង​កញ្ញា ​Mint​ ​Chalida មកកាន់ប្រទេសកម្ពុជាយើងលើកនេះ គឺដើម្បី​ចូលរួម​កម្មវិធី​ប្រចាំឆ្នាំ​របស់​ហាង​ពេជ្រ​មួយ​កន្លែងនៅ​រាជធានី​ភ្នំពេញ ដែលដំណឹងមួយនេះពិតជាធ្វើហ្វេនៗគ្រប់គ្នារំភើបចិត្តខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថាកញ្ញា Mint​ ​Chalida​ ​នឹង​មកដល់​កម្ពុជា​ថ្ងៃទី​ ​១២​ ​តុលា​ ​ស្អែកនេះហើយ ហើយរីឯលោក ​Boy​ ​Pakorn​ នឹង​ធ្វើដំណើរ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ​១៣​ ​តុលា​ ​នេះក្រោយកញ្ញា Mint​ ​Chalida​ មួយថ្ងៃ ដូច្នេះកុំភ្លេចរង់ចាំមើលទាំងអស់គ្នាណា៕

អត្ថបទដោយ៖សុីវលី