តួឆ្នាស់តួឆ្នើម Gypsy ប្រកាសថ្ងៃរៀបការ ប្រាប់ថាបុរសម្នាក់នេះធ្វើឲនាងស្រម៉ៃអនាគតជាមួយ….

ទីបំផុតគូនេះក៏បានគិតគូរវេលាថ្ងៃមង្គលការហើយ! តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមសម្រស់ស៊ិចស៊ីក្នុងរឿងភាគថៃនាង Gypsy Keerati ប្រកាសដំណឹងល្អរបស់ខ្លួនជាមួយគូស្នេហ៍ ទាំងគូសម្រេចចិត្តចូលរោងការកំណត់វេលាថ្ងៃមង្គលការហើយព្រមសាងជីវិតគ្រួសារជាមួយគ្នាក្រោយពីមើលចិត្តគ្នាច្រើនឆ្នាំកន្លងមក។

ដោយគូស្នេហ៍ជនបរទេសអនាគតស្វាមីរបស់តារាស្រី Gypsy មានឈ្មោះថា Nicholas បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃនិងជាម្ចាស់ហាងកាហ្វេដែលល្បីឈ្មោះមួយកន្លែង។ តារាស្រីនាង Gypsy បាននិយាយពីប្រវត្ដិស្នេហ៍របស់នាងថាជួបគ្នានៅកន្លែងផឹកកាហ្វេនេះឯងព្រោះនាងចូលចិត្តមកផឹកកាហ្វេ ស្នេហានាងក៏ធ្លាប់មានឩបសគ្គដែរតែមិនមែនមានអ្នកណារារាំងទេគឺដោយឩបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ Nicholas ជួបគ្រោះថ្នាក់បោកនឹងក្បាលធ្ងន់ធ្វើឲភ្លេចភ្លាំងខ្លះៗភ្លេចទាំងរូបនាងជាសង្សារ តែនាងក៏ស៊ូនៅក្បែរមើលថែទាំងគូស្នេហ៍មិនស្គាល់រហូតNicholasបានជាសះស្បើយនឹងមានចំណងស្នេហាកាន់តែរឹងមាំជាងមុន។ ថែមតារាស្រីGypsy បាននិយាយសសើរពី Nicholas ថាធ្វើឲនាងនៅជាមួយមានអារម្មណ៍ថាសប្បាយចិត្ត ធ្វើជាខ្លួនឯងមិនបាច់កែប្រែអ្វីទាំងអស់ និងមានភាពរ៉ូមែនទិកចំពោះនាងច្រើនឆ្នាំហើយមិនកែប្រែដំបូងធ្វើបែបណាពេលនេះក៏នៅតែធ្វើឲដដែល ទើបយកឈ្នះចិត្តនាងបាននិងចាប់ផ្ដើមដល់រឿងសាងគ្រួសារជាមួយគ្នា។​ តារាស្រី Gypsy និងគូស្នេហ៍សម្រេចចិត្តនិងរៀបចំពិធីមង្គលការបែបសាមញ្ញជួបជុំមិត្តភក្ដិនិងក្រុមគ្រួសារនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ