Nadech សារភាពថាដំបូងៗមិនហ៊ាននិយាយជាមួយ Yaya ទេតែប្រើល្បិចមួយនេះដើម្បីសុំលេខទូរស័ព្ទ! មានវីដេអូ

ចាត់ទុកថាជាវគ្គពិសេសក្នុងកម្មវិធី Share Loma Ep.100 យូធូបរបស់ Nikki Nachat ក៏អាចថាបានបន្ទាប់ពីតួឯកប្រុសកំលោះរូបសង្ហាលំដាប់ប្រទេសថៃយ៉ាង Nadech Kugimiya មកធ្វើជាភ្ញៀវអញ្ជើញចូលមកក្នុងកម្មវិធី ហើយក្នុងវគ្គមួយដែល Nadech បាននិយាយរៀបរាបពីចំណងស្នេហារវាងខ្លួននិង Yaya Urassaya ថាសង្សាម្នាក់នេះដែលដែលស្រលាញ់ស្ទើរលេប តែពេលជួបគ្នាដំបូងៗមិនចូលចិត្តទេ ដឹងត្រឹមថាជាបារាំង តែមិនហា៊ននិយាយជាមួយទេ មិនហ៊ានសូម្បីតែទំនាក់ទំនងអ្នករួមការងារជាមួយគ្នា មិនដឹងថាគាត់អាចនិយាយថៃបានអត់ផង ព្រោះខ្លួនមិនសូវពូកែភាសារអង់គ្លេស

ជួបគ្នាលើកដំបូងមិនគិតអ្វីចំពោះនាងនោះទេ រហូតដល់ពេលបានធ្វើការជាមួយគ្នា សម្ដែងរឿងជាមួយគ្នា ហើយបានទៅសម្ដែងរឿងមួយជាមួយគ្នា ល្បែងស្នេហ៍ មានអារម្មណ៍ថា Yaya បានមើលថែ Nadech ទៅវិញ ដូចដែល Nadech មើលថែ Yaya ទោះបីជាគាត់មិនគិតក៏លែងខ្វល់ដែរព្រោះខ្លួនបានគិតបែបនេះទៅហើយ មានអារម្មណ៍ថាខ្លួនក្លាយជាមនុស្សសំខាន់ឡើងមកភ្លាមៗ ហើយយល់ថាគាត់ជាមនុស្សស្រីដែលគួអោយស្រលាញ់ខ្លាំងណាស់ កិរិយាមាយាទល្អ និយាយពិរោះ កក់ក្ដៅហើយមើលថែអ្នកជុំវិញខ្លួន ចេះដាក់ខ្លួនបានល្អណាស់

After Footer (Active) - damrei Mr1 Zone2

ថ្ងៃចុងក្រោយដែលត្រូវថត Nadech និយាយពីអារម្មណ៍ថា “ប្រាថ្នា​ចង់​បាន​នារីម្នាក់នេះហើយ” តើត្រូវធ្វើបែបណាទើបអាចនិយាយទាក់ទងនាងបាន អាចបង្កើតទំនាក់ទំនងដែលខ្លួនកំពុងគិតនេះបានដែរឬទេ គិតថា Yaya ក៏លួចមានចិត្តអោយយើងដែរឬអត់ ប៉ុន្ដែមិនគិតថានាងចូលចិត្តយើងនោះទេ

Nadech បង្ហើបប្រាប់ទៀតថា ញ៉ែ Yaya ដោយការសុំលេខ ឆ្លៀតឱកាសពេលចាប់ផ្ដើមថតរឿងសុំលេខ ដូច្នេះនិងមិនធ្វើអោយស្មុកស្មាញក្នុងចិត្តច្រើន ព្រោះមិនបានសុំតែ Yaya តែម្នាក់នោះទេ ដើម្បីមើលទៅមានមាយាទបន្ទិច ព្រមទទួលថាមិនហា៊នផ្ញើរសារទៅរកនាងទេ រហូតដល់ថ្ងៃខួបកំណើតរបស់ Nadech មានសារផ្ញើរជូនពរពី Yaya ធ្វើអោយ Nadech សប្បាយចិត្តខ្លាំងណាស់ ដល់ថ្នាក់រត់ទៅប្រាប់សិស្សច្បង បន្ទាប់ពីនោះ វាមានអារម្មណ៍ថាធូរស្បើយក្នុងចិត្តខ្លាំងណាស់ ថាយើងមិនបានគិតតែម្នាក់ឯងនោះទេ ហើយយើងចាប់ផ្ដើមនិយាយតែក្នុងសារប៉ុណ្ណោះ ចាប់ពីពេលនិងមកយើងចាប់ផ្ដើមត្រលប់មកធ្វើការជាមួយគ្នាច្រើនជាងមុន​ និយាយគ្នាច្រើនជាងមុន ហើយក៏នឹកស្មានមិនដល់ដែរថានិងបានស្រលាញ់គ្នាមកដល់ពេលនេះ 11 ឆ្នាំហើយ

អត្ថបទដោយ : នីត្តា