មិនខ្វះកន្លែងសើចទេ! Aum Patchrapa ចរិកបែបនេះសោះបានជាធ្វើអោយអ្នកនៅជុំនាងតែងតែធ្លាក់ក្នុងអន្លង់ស្នេហ៍នាងដកចិត្តមិនរួច! មានវីដេអូ

ក្រៅពីជាសំណព្វចិត្តរបស់ហ្វេនៗហើយ តារាសម្ដែងស្រីល្បីឈ្មោះជួរមុខរបស់ប្រទេសថៃ Aum Patchrapa ក៏ជាសំណព្វចិត្តរបស់មិត្តភ័ក្ដជាច្រើនទៀតដែរ ហើយអ្នកដែលនៅក្បែរខ្លួនឯងតែងតែមានស្នាមញញឹមព្រោះតែភាពគួអោយស្រលាញ់របស់នាង

នៅពេលថ្មីៗនេះ Ning Panita បានបើកបង្ហាញវីដេអូរបស់នាង ខណៈពេលដែលនាងកំពុងជួយបង្រៀនមិត្តភ័ក្ដអោយចេះធ្វើស្ទាយថតរូប Tong Phakramai ឈធ្វើស្ទាយថតរូបជាមួយទេសភាពស្អាតៗ នៅពេលរាត្រី អាចនិយាយបានថាខាងក្រៅឆាកនៃការបង្រៀនវិញគឺថាម្នាក់ៗដែលបានឃើញសុទ្ធតែញញឹមបិតមាត់មិនជិតទេ មិនថាការប្រាប់កន្លែងដែលត្រូវឈរ ឬស្ទាយឈរថតនោះទេ គឺចង់អោយរូបចេញមកស្រស់ស្អាតបំផុត

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយអ្នកដែលបានឃើញវីដេអូនេះហើយសុទ្ធតែសុំជូនបេះដូងដល់នាងភ្លាមៗពិតជាមិនចម្លែកចិត្តទេ ថាហេតុអ្វីម្នាក់ៗសុទ្ធតែធ្លាក់ក្នុងអន្លង់ស្នេហ៍នាងគ្រប់ពេលដែលនៅក្បែរបែបនេះ

អត្ថបទដោយ : នីត្តា