ប៉ុណ្ណឹងគួតែយល់ច្បាស់ហើយ! Tong Toupee បង្ហោះរូបភាពខណៈអង្គុយក្បែរ Ploy Cherman បន្ទាប់ពីមានអ្នកនិយាយថាអ្នកទាំងពីកំពុងលួចទាក់ទងគ្នា! មានរូបភាព
កំពុងត្រូវបានគេចាប់អារម្មណ៍រឿងទំនាក់ទំនងស្នេហាជាខ្លាំង សម្រាប់តារាសម្រៀងរ៉េបប្រចាំប្រទេសថៃលោក Tong Toupee បន្ទាប់ពីទទួលរងពាក្យចរចាមរាមថាកំពុងលួចបង្កើតស្នេហាជាមួយតារាសម្ដែងស្រី Ploy Cherman ឬយ៉ាងណា? ដោយមានផេកមួយចេញមកផុសថា “តារាសម្ដែងស្រីមុខកាច កំពុងលួចបង្កើតទំនាក់ទំនងជាមួយតារាចម្រៀងរ៉េប” ធ្វើអោយអ្នកបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង ហើយមួយរយៈធំនេះឃើញអ្នកទាំងពីរចូលរួមកម្មវិធីជាមួយគ្នាញឹកញាប់
ដោយនៅក្នុង IG ផ្ទាល់ខ្លួនរបស់ Tong មានការផុសរូបភាពខណៈពេលទៅចូលរួមកម្មវិធីមួយ ហើយចំនោមរូបភាពនោះមានរូបរបស់សាម៉ីខ្លួនអង្គុយក្បែរតារាស្រី Ploy ហើយនៅមានថេកអោយទៅ IG ខាងស្រីផងដែរ ព្រមទាំងមានប្រយោគថា “Lets capture the good good moment 🙂 congratulation to @thecucinagalleria once again!! #cucinagalleria @italasiagroup #yourdreamkitchen @828eighttwoeight #828PR”
រឿងនេះមិនដឹងថាទំនាក់ទំនងអ្នកទាំងពីរពិតជាដូចពាក្យចរចាមរាមមែនឬយ៉ាងណា ប្រហែលជាត្រូវចាំអោយសាម៉ីខ្លួនចេញមកប្រកាសអះអាងដោយខ្លួនឯងហើយ
អត្ថបទដោយ : នីត្តា

















