Aum Patchrapa ទើបតែលើកទីមួយក្នុងជីវិតចាញ់សម្រស់របស់បង A Supachai ឡើងហ្វេនៗខមិនហួសចិត្តពេញប្រទេស! មានវីដេអូ
អាចនិយាយបានថាមានសកម្មភាពគួអោយស្រលាញ់មកផ្ញើរហ្វេនៗបានឃើញជាប់រហូត សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះលំដាប់ជួរមុខប្រទេសថៃយ៉ាង Aum Patchrapa ជាមួយអ្នកចាត់ការផ្ទាល់ខ្លួនដៃគូដៃកង់យ៉ាងបង A Supachai ទៅណាមកណាក៏ឃើញនៅជាមួយគ្នារហូតហើយតែងតែបង្កើតស្នាមញញឹមអោយហ្វេនៗរហូត
នៅពេលថ្មីៗនេះ A Supachai ក៏បានបង្ហោះវីដេអូខណៈពេលធ្វើដំណើរទៅធ្វើបុណ្យដល់ប្រទេសជប៉ុនជាមួយប្អូនស្រីជាទីស្រលាញ់ Aum Patchrapa ជាពេលមួយកំពុងប្រជែងគ្នាធ្វើស្ទាយថតរូបនៅក្រោមដើមផ្កាដ៏ធំមួយចំណែកឯ caption ជារូបបេះដូង
រឿងនេះអ្នកគាំទ្របានឃើញក៏ប្រញាប់ចូលមកខមិនជាច្រើននៅពីខាងក្រោមរូបភាព ហើយភាគច្រើនគ្រប់គ្នាផ្ដោតអារម្មណ៍ទៅលើជើងស្រលូនរបស់អ្នកទាំងពីរ គ្រប់គ្នាប្រាប់ថា Aum Patcharapa នៅលើ Instagram របស់ A Supachai នៅតែមិនអាចប្រជែងបានដែរ
អត្ថបទដោយ : នីត្តា
















