អ្នកគាំទ្រសសើរវិធីចិញ្ចឹមកូនរបស់គ្រួសារតួឯកស្រី Chompoo ដួលហើយឲងើបខ្លួនឯងកូនស្រីតូចរឹងមាំ….

ខ្ជូតគួរឲស្រលាញ់ណាស់ថែមរឹងមាំតាំងពីក្មេងកូនស្រីតូចរបស់តួឯកស្រី Chompoo Araya អ្នកគាំទ្រសសើរពីរបៀបចិញ្ចឹមកូនរបស់ Chompoo និងស្វាមីក្រោយពីបានឃើញវិធីការអប់រំកូនរបស់នាងតាមរយះវីដេអូដែលបានបង្ហោះកាលពីថ្មីៗនេះ កូនស្រីដួលហើយអាចងើបឡើងវិញខ្លួនឯងបានជាទម្លាប់ឲហើយតាំងពីតូច ធំឡើងមានភាពជឿជាក់និងរឹងមាំលើខ្លួនឯង។

ដោយវីដេអូត្រូវបានគេចែកចាយនិងនិយាយសសើរពីរបៀបចិញ្ចឹមកូនរបស់ក្រុមគ្រួសារតួឯកស្រី Chompoo Araya នោះគឺជាវីដេអូដែលបង្ហាញពីហេតុការណ៍កាលពីពេលទៅសម្ភាសន៍មួយរបស់តួឯកស្រី Chompoo និងស្វាមី Nott Visrut ហើយក៏បានយកកូនស្រីពៅទៅតាម តែដាក់ឲលេងនៅខាងក្រោមមិនបានបីជាប់ទម្លាប់នៅជាប់នឹងដៃនោះទេ។​ ថែមពេលកូនស្រីពៅដួល ក៏Chompoo និងស្វាមីមិនប្រញាប់ទៅលើកដែរចាំមើលឲកូនស្រីងើបបានដោយខ្លួនឯងនិងពោលពាក្យសសើរកូនស្រីថាពូកែថែមទៀតផង។ កន្លងមកគ្រួសាររបស់ Chompoo ក៏ទទួលបានការសសើរពីអ្នកគាំទ្រផងដែរថាចិញ្ចឹមកូនប្រុសៗបានយ៉ាងល្អ មិនវក់តែនិងលេងរបស់ទំនើបៗតែឲចេះមើលថែទាំដំណាំនិងជួយលោកយាយបេះបន្លែមើលការធ្វើម្ហូបអាហារ និងមានទម្លាប់ល្អតាំងពីក្មេងៗ ជាម្ដាយដែលតែងខ្លួនទាន់សម័យតែក៏មានពេលគ្រប់គ្រាន់មើលថែអប់រំកូនៗរបស់នាងបានយ៉ាងល្អ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ