នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំខាល,រោង,រកា នឹងមានលាភសំណាងជាច្រើននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ តែក្នុងនោះលោកអ្នកក៏ត្រូវដឹងពីពេលវេលាដែលទទួលបានលាភនោះផងដែរ។
ឆ្នាំខាល៖ ម៉ោងនៃលាភសំណាង ៦ព្រឹក ដល់ ៥ល្ងាច លោកអ្នកមានលាភធំ លុយកាក់ហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែត មានទ្រព្យដូចសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ។ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងទទួលបានផ្លែផ្កាតបមកវិ ញយ៉ាងគាប់ប្រសើរ។
ឆ្នាំរោង៖ ម៉ោងនៃលាភសំណាង ៨ព្រឹក ដល់ ២រសៀល ថ្ងៃលាភធំ ហូរចូលដូចចាក់ទឹក លុយកាក់ចូលមកកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់មានសម្បត្តិដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ។ ការរកទទួលទានគ្រប់ច្រកល្ហក ជួបតែលាភជ័យ និងប្រាក់កាក់ចូលគ្រប់ទិសទី។
ឆ្នាំរកា៖ ម៉ោងនៃលាភ៧ព្រឹក ដល់ ៨យប់ ជាឱកាសល្អក្នុងការងារបានមកដល់ហើយ គួរប្រញាប់ប្រញាល់ចាត់ចែងបន្ទាន់កុំរារែកចិត្ត ត្រូវមានសុទិដ្ឋិនិយម មានជំនឿចិត្តលើខ្លួនឯងជានិច្ច។ ចំណូលនឹងហក់ឡើងខ្ពស់លែងស្គាល់ពាក្យខ្វះចាយ ដែលចាត់ថាជាថ្ងៃមួយមានលាភជ័យជាទីបំផុត៕