មិនមែនស្អាតតែម្យ៉ាងទេ! Mai Davika នាំហ្វេនៗទស្សនាអាណាចក្រក្នុងសួនផ្ទះថ្មី ពិតជាធំលើសលប់ចង់ប្រហែល……! មានវីដេអូ
Mai Davika ផុសវីដេអូនាំហ្វេនៗទស្សនាផ្ទះដែលទើបនិងធ្វើហើយរួច ដើមឈើដ៏ធំអស្ចារ្យត្រជាក់ត្រជុំគួអោយចង់រស់នៅពិតៗ
ផ្ទះមួយខ្នងធំរបស់តារាសម្ដែងស្រី Mai Davika បានសាងសង់រួចរាល់និងបានរើចូលទៅរស់នៅហើយ ហើយសាម៉ីខ្លួនបានធ្វើបុណ្យឡើងផ្ទះថ្មីដើម្បីសិរីមង្គលកាលពីខែមុន គ្រប់គ្នាដែលបានឃើញក៏នាំគ្នាចូលទៅខមិនសម្ដែងក្ដីត្រេកអរជាមួយយ៉ាងច្រើន ហើយថែមទាំងកោតសរសើរថានាងពូកែខ្លាំងណាស់ ជាមោទនភាពខ្លួននិងគ្រួសារណាស់
ហើយជាក់ស្ដែងសាម៉ីខ្លួននាងបានថតជាវីដេអូនាំហ្វេនៗទៅទស្សនាអណាចក្រនៃមោទនភាពរបស់ខ្លួន អាចនិយាយបានថាគ្រាន់តែជ្រុងមួយនៃស្រះហែលទឹកក៏ធំធេងណាស់ទៅហើយ នេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ ហើយបរិយាកាសជុំវិញផ្ទះពិតជាត្រជាក់ត្រជុំគួអោយចង់រស់ខ្លាំងណាស់
អត្ថបទដោយ : នីត្តា















