ក្ដីសុខពិតៗ Matt Peeranee ខំហោះហើរទៅទៅប្រទេសន័រវេសដើម្បីទៅជួបបុរសសំខាន់ក្នុងជីវិតម្នាក់នេះ…….! មានវីដេអូ
ដល់ពេលត្រូវធ្វើដំណើរទៅដើរលេងហើយសម្រាប់តារាសម្ដែងស្រីកូនកាត់សាច់សខ្ចីយ៉ាង Matt Peeranee ដោយមុននេះនាងនិងមិត្តភ័ក្ដ បានហោះហើរទៅប្រទេសជប៉ុនដើម្បីទទួលយកអាកាសធាតុត្រជាក់ៗហើយក៏មានរូបភាពស្អាតៗមកផ្ញើរប្រិយមិត្តជាច្រើនផងដែរ អាចនិយាយបានថាដំណើរកំសាន្ដរបស់នាង ពិតជាស្រស់ស្រាយពិតៗ
ហើយជាក់ស្ដែង Matt សុំប្រមូលខោវអាវដាក់កាបូបហោះហើរទៅកាន់ប្រទេសន័រវេស ដែលជាទឹកដីកំណើតរបស់លោកប៉ានាង នៅលើកនេះបានទាំងដើរលេងបានទាំងនៅជិតលោកប៉ាជាទីស្រលាញ់ទៀត ក្ដីសុខពិតព្រោះតែខានជួបគ្នាយូរហើយ
បើមើលតាមរូបថតដែលនាងថតជាមួយលោកប៉ា ពិតជាកក់ក្ដៅនិងគួអោយស្រលាញ់បំផុត គ្រប់គ្នាដែលបានឃើញសុទ្ធតែត្រជាក់ចិត្តណាស់ជាពិសេសនៅនិយាយទៀតថាពីនាក់ប៉ាកូនមុខដូចគ្នាគ្មានទាស់ទេចា
អត្ថបទដោយ : នីត្តា
















