នាងយ៉ែមបុព្វេរសន្និវាស​ បង្ហោះសារស្វីតស្វាមីខួបអាពាហ៍ពិពាហ៍ ស្រលាញ់លោកប្ដីខ្លាំងបំផុត…

នាងយ៉ែមក្នុងរឿងបុព្វេរសន្និវាស អ្នកបម្រើគេតែក្នុងរឿងទេជីវិតពិតក្រៅឆាកការសម្ដែងវិញស្វាមីមើលថែទុកដូចជាចៅហ្វាយស្រី បង្ហោះរូបលើកណាក៏មានតែរូបគូស្វីតជាមួយស្វាមីដែរ ពេលនេះដល់ថ្ងៃគម្រប់អាពាហ៍ពិពាហ៍៣ឆ្នាំរបស់អ្នកទាំងពីរហើយ។

ដោយតារាសម្ដែងស្រីនាងយ៉ែមក្នុងរឿងបុព្វេរសន្និវាសរូបនេះមានឈ្មោះពិតហៅថា Noon Ramida ជាអ្នកសម្ដែងស្រីដែលមានវោហារ៍សព្ទសម្ដែងរឿងលើកណាក៏ធ្វើឲអ្នកទស្សនាបានផ្ទុះសំណើចរីករាយជាមួយរូបនាងដែរ។ ចំណែកស្វាមីរបស់នាងក៏គឺតារាសម្ដែងប្រុសជើងចាស់លោក Louis Scott ស្រលាញ់មើលចិត្តគ្នាជាច្រើនឆ្នាំ​និងបានសម្រេចចិត្តរៀបចំពិធីមង្គលការជាមួយគ្នាកាលពី៣ឆ្នាំមុន។ ថ្មីៗនេះដល់ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍៣ឆ្នាំរបស់គូនេះហើយ លោក Louis និង Noon បានមកញុាំអាហារខាងក្រៅរ៉ូមែនទិកនិងបង្ហោះរូបរំលឹកដល់ថ្ងៃសំខាន់របស់អ្នកទាំងពីរ។ ថែមតារាស្រី Noon បានបង្ហោះសារស្វីតស្វាមីដោយនិយាយថា រូបនាងសប្បាយចិត្តដែលបានជ្រើសរើស Louis ស្រលាញ់លោកប្ដីខ្លាំងបំផុត សារខ្លីៗក្នុងថ្ងៃសំខាន់របស់អ្នកទាំងពីរបង្ហាញពីចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំនិងយល់ចិត្តគ្នារបស់គូនេះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ