លេងខុសមនុស្សហើយអូន! Bow Maylada ដាក់វិញចំៗបន្ទាប់ពីអ្នកបណ្ដាញសង្គមថានាងជាដើមហេតុធ្វើអោយគូរបស់ Nikki ត្រូវបែកបាក់! មានវីដេអូ

បន្ទាប់ពីមានប្រធានបទចែកផ្លូវគ្នារបស់អតិតគូរស្នេហ៍លោក Nikki Nachat និង Koi Aratchaporn ធ្វើអោយអ្នកបណ្ដាញសង្គមនាំគ្នាស្វែងរកមូលហេតុដែលធ្វើអោយមានការបែកបាក់ ហើយភាគច្រើនបានសំដៅទៅអ្នកធ្វើយូធូបស្រីម្នាក់ Noon Sutthipha ដែលតែងតែមានកម្មវិធីធ្វើប្រធានបទប៉ះខ្លួនគ្នា រហូតធ្វើអោយមានការរិះគន់ពេញបណ្ដាញសង្គម

តែជាក់ស្ដែងអ្នកបណ្ដាញសង្គមម្នាក់ ​បានផុសសារទាញទៅទាក់ទងនិងតួឯកស្រីស្អាត Bow Maylada ដោយមានន័យថា “មិនមែនតែជាមួយ Noon ម្នាក់នោះទេ នេះធ្លាប់ឃើញ Nikki ដើរកៀកករ Bow Maylada នៅសាយាម ពេលនិងចៃដន្យទៅឃើញ #NikkiKoi”

After Footer (Active) - damrei Mr1 Zone2

ធ្វើអោយកញ្ញា Bow ប្រញាប់ចូលទៅខមិនអ្នកបណ្ដាញសង្គមម្នាក់នោះភ្លាមៗថា “សូមអនុញ្ញាឆ្លើយតប រឿងដែលអានហើយគឺមិនសប្បាយចិត្តជាមួយទេ កុំចេះតែសរសេរផ្ដេសផ្ដាស មិនមែនជាមនុស្សខ្លួនងាយយ៉ាងនិងជាមួយមនុស្សមិនដែលស្គាល់ មិនមែនទំនេរដល់ថ្នាក់និងហើយទៅដើរលេងធ្វើរឿងអញ្ចឹងនោះទេ  ខាងនេះស្គាល់តែបង Koi កុំចេះតែចោទផ្ដេសផ្ដាសណាចា កុំចេះតែហា៊​នលេងខុសមនុស្ស ចង់អោយមើលអោយច្បាស់សិន រាល់ថ្ងៃធ្វើការពេញអាទិត្យហើយចា អគុណ”

ក្រោយមកអ្នកបណ្ដាញសង្គមម្នាក់ខាងលើ បានចូលមកកែខ្លួនត្រលប់ទៅ Bow ថា “អ្នកដែលត្រូវបង្ហាញគឺ Nikki មិនចេះដាក់ខ្លួនចំពោះនារីដទៃសោះ មិនបានតាំងចិត្តអោយ Bow  ខូចខាតទេ”

អត្ថបទដោយ : នីត្តា