យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំមមែ,ខាល,រោង នឹងមានលាភសំណាងជាច្រើនកើតមាននៅលើខ្លួងក្នុងថ្ងៃស្អែកនេះ ទោះគេចក៏មិនរួចដែរ។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះលាភធំៗហូរចូលដូចទឹក ប្រកបកិច្ចការអ្វីក៏បានសម្រេចដូចសេចក្តីប្រាថ្នា ពណ៌នៃលាភសំណាងស លេខនៃលាភសំណាងលេខ១០៩ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង។
ឆ្នាំខាល៖ នៅក្នុងថ្ងៃស្អែកនេះលោកអ្នកមានលាភធំមានលុយហូរចូលកាន់តែខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែតបើចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ ពណ៌នៃលាភសំណាងពណ៌ខៀវ លេខនាំសំណាងលេខ១២៤៣។
ឆ្នាំរោង៖ ពណ៌លាភក្រហម លេខនាំសំណាង៤៤៤៥ នៅថ្ងៃស្អែកនេះលោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ និងជោគជ័យគ្រប់ភារកិច្ច។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ៗផ្ទះ៕