តួឯកស្រីMai Davika ជួបរឿងកាន់តែធំអតីតអ្នកចាត់ការគំរាមទះតាមកម្មវិធី អាងទារលុយជំពាក់…

តួឯកស្រីរាងស្វែលស្រឡូន Mai Davika មួយរយះពេលចុងក្រោយនេះហាក់ដូចជាជួបរឿងដ្រាម៉ាផ្ទួនៗតែម្ដង រឿងមួយមិនទាន់ចប់ទៅយូរប៉ុន្មានផងពេលនេះមកជួបរឿងអតីតអ្នកចាត់ការមកគំរាមទះគំរាមទារលុយតាមកម្មវិធីទៀត សំណាងដែរដែលមានគូស្នេហ៍នាងសន្យាថានឹងមើលថែនាងយ៉ាងល្អហើយនិងដោះស្រាយតាមច្បាប់ប្រសិនបើមានរឿងអីកើតឡើងមែន។

ហើយដ្រាម៉ាថ្មីៗនេះរបស់តួឯកស្រី​ Mai Davika នោះក៏គឺ អតីតអ្នកចាត់ការដែលរូបនាងធ្វើការជាមួយកាលពីមុនពេលនេះមកតិះដៀលនាងថែមនិយាយពាក្យគំរាមគំហែងថានឹងទៅតាមទារលុយគ្រប់កម្មវិធីដែល Mai ត្រូវគេជួលឲទៅសម្ដែងហើយបើមិនឲនឹងគំរាមទះទៀតផងដោយអះអាងថានៅជំពាក់នាង៨សែនបាត។ ដោយអតីតអ្នកចាត់ការរូបនេះឈ្មោះថា ហេឡែន ហើយតួឯកស្រី Mai Davika ពិតជាធ្លាប់នៅធ្វើការជាមួយនាងមែនកាលពីទើបប្រឡូកចូលក្នុងវិស័យសិល្បៈដំបូងៗតែក៏បានមានបញ្ហានឹងគ្នានិងMaiបានប្ដូរអ្នកចាត់ការថ្មីមកដល់ពេលបច្ចុប្បន្ននេះ។

After Footer (Active) - damrei Mr1 Zone2

ចំពោះរឿងដ្រាម៉ានេះ Mai បានចេញមុខមកធ្វើការសម្ភាសន៍ថា មិនដឹងមានអីមកនិយាយថានាងបានប្ដូរអ្នកចាត់ការមក១០ឆ្នាំហើយបញ្ហាកាងារជាមួយគ្នាក៏ដោះស្រាយចប់យូរណាស់មកហើយនាងមិនចង់រំលឹកអតីតកាលទៀតទេ ហើយក៏មិនដឹងហេតុអ្វីបានជាអតីតអ្នកចាត់ការរូបនេះសុខៗយករឿង១០ឆ្នាំមករករឿងនាងបែបនេះទៅវិញ។ ចំណែកលោក Ter Chantavit បានចេញយោបល់ចំពោះរឿងនេះថាមួយរយះនេះថា ប្រសិនបើមានបញ្ហាអ្វីមែននឹងដោះស្រាយចំពោះមុខច្បាប់ ហើយបើគូករណីនៅមិនចប់អាចមកដោះស្រាយគ្នាបាន។​

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ