កាន់តែមើលចិត្តគ្នាយូរកាន់តែផ្អែមល្ហែម តួឯកស្រីមានប្រជាប្រិយភាពក្នុងរឿងភាគថៃ Taew Natapohn ឆ្នាំនេះមានរូបរួមជួបជុំក្រុមគ្រួសារខាងគូស្នេហ៍ទៀតហើយ ដោយឆ្នាំទៅក៏បានចូលរួមជាសមាជិកគ្រួសារដែរតែឆ្នាំនេះបានអញ្ជើញអ្នកម្ដាយមកជាមួយរួមញុាំអាហារជុំគ្នាពីរគ្រួសារពេញដោយស្នាមញញឹម។
ដោយគូស្នេហ៍បច្ចុប្បន្ននេះរបស់តួឯកស្រី Taew Natapohn ក៏គឺបុរសអ្នកជំនួញត្រកូលស្ដុកស្ដម្ភលោក Pranai Phornprapha ទាំងគូបានប្រកាសទាក់ទងគ្នានិងមើលចិត្តគ្នាជាច្រើនឆ្នាំឆ្លងកាត់បញ្ហាដ្រាម៉ាជាច្រើនជាមួយគ្នា តែនៅតែរក្សាទំនាក់ទំនងបានយ៉ាងល្អហើយចំណងស្នេហ៍មានតែផ្អែមល្ហែមនិងរឹងមាំជាងមុន។ ថ្មីៗនេះក្នុងឱកាសថ្ងៃកំណើតគម្រប់អាយុរ៣៤ឆ្នាំរបស់លោក Pranai តួឯកស្រី Taew ក៏បានមកចូលរួមឆ្លងជួបជុំជាមួយខាងក្រុមគ្រួសារគូស្នេហ៍ ថែមទាំងបានជុំគ្នាថតរូបក្រុមគ្រួសារក្នុងបរិយាកាសដ៏រីករាយនេះទុកជាអនុស្សាវរីយ៍ផងដែរ។ ម្យ៉ាងទៀតនៅក្នុងរូបភាពជួបជុំញុាំអាហារគ្រួសានេះក៏មានវត្ដមានរបស់អ្នកម្ដាយតួឯកស្រី Taew ទៅចូលរួមផងដែរ បង្ហាញពីទំនាក់ទំនងស្នេហារបស់រូបនាងនិងគូស្នេហ៍មានការអបអរនិងជូនពរពីចាស់ទុំទាំងសងខាង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ