អ្នកកើតឆ្នាំទាំង៤នេះ ហ៊ានតែនរណាចង់មកបៀតបៀនដឹងតែនាំទុក្ខដាក់ខ្លួនហើយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ​ បានបង្ហាញយ៉ាងច្បាស់ៗថា អ្នកកើតឆ្នាំទាំង៤ខាងក្រោមនេះ គឺជាឆ្នាំមានរិទ្ធីអំណាចខ្លាំងខ្លា ដែលនរណាហ៊ានតែចង់បៀតបៀនដឹងតែវិនាសខ្លួនឯងហើយ។

ឆ្នាំម្សាញ់៖ អ្នក​កើត​ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ដែល​មាន​អំណាច​ឥទ្ធិពល​ខ្លាំង និង​ជា​អ្នកចេះ​គ្រប់គ្រង​អារម្មណ៍​បាន​យ៉ាង​ល្អ​បំផុត។ អ្នក​តែងតែមាន​គោលការណ៍​ជីវិត​ច្បាស់លាស់​ដូច​ជា ប្រសិនបើ​ដឹង​ថា​ខ្លួន​មិន​អាច​បន្ត​សម្ព័ន្ធភាព​ជាមួយ​មនុស្ស​ណា​ម្នាក់​បាន​ទៀត​ទេ អ្នក​នឹង​មិន​ខ្វល់​ហើយ​ឈប់រ​វីរ​វល់​តែ​ម្តង។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​មាន​គេ​មក​លេងល្បែង​បោក​បញ្ឆោត​ជាមួយ​អ្នក បុគ្គល​នោះ​នឹង​គ្មាន​ថ្ងៃ​បាន​សុខ​ឡើយ ព្រោះ​អ្នក​នឹង​បង្ហាញ​ភាព​ក្លាហាន និង​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ឱ្យ​ភាគី​ម្ខាង​ទៀត​ស្តាយក្រោយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​មិនល្អ​ដាក់​អ្នក។

ឆ្នាំជូត៖ អ្នក​កើត​ឆ្នាំជូតប្រសិនបើ​មើល​ពី​សម្បក​ក្រៅ មនុស្ស​គ្រប់​គ្នា​ប្រាកដជា​សន្មត​ថា​អ្នក​គឺជា​មនុស្ស​អៀនប្រៀន ទន់ភ្លន់ និង​ចេះ​ដាក់ខ្លួន។ តែ​ធាតុ​ពិត​ខាងក្នុង​វិញ​ប្រៀប​ដូច​ជា​ភ្លើង​ដែល​កំពុង​ឆេះ​ក្តៅ បង្កប់​ដោយ​ភាព​ក្លាហាន និង​មិន​ចេះ​លាក់​លៀម។ ដោយសារ​តែ​អ្នក​មិន​ចូល​ចិត្ត​ភាព​ឆើតឆាយ ទើប​ធ្វើ​ឱ្យ​មានការ​មាក់ងាយ​គ្រប់​ទីកន្លែង។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​មិន​សុខចិត្ត​ចាញ់​គេ​ដោយ​ងាយ​ៗ​ឡើយ ហើយ​តែង​ត្រៀមខ្លួន​រួច​ជា​និច្ច​ក្នុង​ការ​កម្ចាត់​សត្រូវ​ជុំវិញ​ខ្លួន។ មនុស្ស​គ្រប់​គ្នា​ដែល​បាន​ស្គាល់​អ្នក តែង​មាន​អារម្មណ៍​ភ័យ​ខ្លាច​និង​មានការ​គោរព​ចំពោះ​អ្នក។ ពួក​គេ​មិន​ហ៊ាន​តតាំង ឬ​និយាយ​មួលបង្កាច់​ឡើយ ព្រោះ​គេ​ដឹង​ច្បាស់​ថា​លទ្ធផល​នឹង​ទៅ​ជា​យ៉ាងណា។

After Footer (Active) - damrei Mr1 Zone2

ឆ្នាំខាល៖ អ្នក​ដទៃ​មើលឃើញ​ថា​អ្នកជា​មនុស្ស​រឹង​មាំ ស្វាហាប់ ក្លាហាន និង​មុះ​មត់ ហ៊ាន​សន្យា​ហ៊ាន​ធ្វើ។ អ្នកជា​បុគ្គល​ដែល​ចូល​ចិត្ត​រាប់អាន​មនុស្ស​ដែល​មាន​ទេព​កោសល្យ ចិត្ត​ទូលាយ និង​ស្មោះត្រង់។ អ្នក​ស្អប់​ណាស់​មនុស្ស​កំណាញ់ ល្អ​ពីមុខ​អាក្រក់​ពីក្រោយ ហើយ​ចាំតែ​គិត​អាក្រក់​លើ​អ្នក​ដទៃ។ នៅ​ក្នុង​ជីវិត​នេះ អ្នក​​មិន​ដែល​ប្រើ​ល្បិច​កល​ដើម្បី​យកឈ្នះ​គេ​ទេ ក៏​ប៉ុន្តែ​ប្រសិនបើ​អ្នក​ផ្សេង​មាន​ចេតនា​អាក្រក់​ធ្វើ​បែប​នេះ អ្នក​នឹង​ដាក់​ទណ្ឌកម្ម​ពួក​គេ​យ៉ាង​ចាស់ដៃ​មិន​ថា​ស្រី​ឬ​ប្រុស​នោះ​ឡើយ។ អ្នក​កើត​ឆ្នាំ​នេះភាគច្រើន​ជោគជ័យ ជីវិត​ភ្លឺ​ថ្លា​ជាង​ដុំ​ពេជ្រ​ចាប់ពី​មជ្ឈិមវ័យ​ឬ​វ័យ​កណ្តាល​ឡើង​ទៅ។

ឆ្នាំច៖ ស្ទើរតែ​មួយ​រយ​ភាគរយ​នៃ​អ្នក​ដែល​កើត​ឆ្នាំច​តែង​ទៅ​ដល់​ភាព​ជោគជ័យ​ដោយ​សមត្ថភាព​ខ្លួនឯង និង​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ញើស​ឈាម​របស់​ខ្លួន ដូច្នេះ​ប្រសិនបើ​នរណា​មក​ប៉ះពាល់ ឬ​ប្រមាថមើលងាយ អ្នក​ឆ្នាំនេះមិន​លើកលែង​ឱ្យ​ជា​ដាច់ខាត។ ប្រសិនបើ​ក្រុម​មនុស្ស​អាក្រក់​ទាំងនោះ​ចង់​មក​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​អ្នក លទ្ធផល​ដែល​ទទួល​បាន​ចុង​ក្រោយ​មាន​តែ​ស្ពាយ​ក្តី​វិបត្តិ​ត្រឡប់​ទៅ​ផ្ទះ​ពួក​គេ​វិញ៕