កុំឃាត់មនុស្សអស់ចិត្ត! Jay Jetrin លុបរូបផុសក្នុងថ្ងៃសំខាន់ Pin Ketmanee ច្បាស់ហើយថាបែកបាក់…..! មានវីដេអូ
មើលទៅកាន់តែច្បាស់ហើយពត៌មានបែកបាក់គ្រួសារ បន្ទាប់ពីគូរបស់តារាចម្រៀងជើងចាស់ Jay Jetrin ភរិយា Pin Ketmanee ត្រូវបានគេយល់ថាជាតារាសម័យ 90 ដែលត្រូវបានគេដឹងថាបានចុះហត្ថលេខាលែងលះរួចរាល់ហើយ បន្ទាប់ពីមានពត៌មានផ្សេងៗចេញមក Jay Jetrin ដែលទើបនិងលុបចោលការងារប្រគុំតន្រ្ដី GMM MUSIC X RS MUSIC
ហើយជាក់ស្ដែងត្រូវបានអ្នកបណ្ដាញសង្គមកំពុងតាមដានមើល IG រូបផុសក្នុងថ្ងៃសំខាន់ជាថ្ងៃជប់លៀងឆ្លងមង្គលការ 22 ឆ្នាំរបស់អ្នកទាំងពីរ ដែលបានផុសកាលពីថ្ងៃទី 27 មករា 2023 ត្រូវបានបាត់ចេញពី IG របស់ Jay Jetrin ប៉ុន្ដែនៅក្នុង IG របស់ Pin Ketmanee នៅទុកដូចដើមហើយផុសនោះបានសរសេរប្រយោគថា “22 ឆ្នាំដែលបានរៀបការ 28ឆ្នាំដែលបានញ៉ែគ្នា”
ហើយក្រៅពីនេះក៏នៅមានរូបភាពដែរ Jay បានផុសឆ្លងថ្ងៃនៃក្ដីស្រលាញ់ ជាមួយរូបភាពដែរ Jay – Pin ស្លៀកឈុតកូនសិស្សដើម្បីរំលឹកកាលពីនៅទំទងៗ គ្រប់គ្នាកំពុងតាមដានមើលថាតើរូបភាពទាំងនោះលុបចេញមែនឬគ្រាន់តែបិតមិនអោយហ្វេនៗឃើញ
អត្ថបទដោយ : នីត្តា












