Bella មិនយល់ទាល់តែសោះ ចំពោះរឿងរិះគន់របស់តួឯកស្រីទាំង 4 ពេលជួបគ្នាគឺនិយាយគ្នាល្អធម្មតាដូចជាគ្មានបញ្ហាអ្វីទេចុះហេតុអ្វីបានជា…..! មានវីដេអូ
ត្រូវបានគេទាញយកទៅពាក់ព័ទ្ធចំៗ សម្រាប់តារាសម្ដែងស្រីស្រីពេញទៅដោយសមត្ថភាពយ៉ាង Bella-Ranee ដល់តួឯកស្រីល្បីឈ្មោះទាំង 4 នាក់ Davika, Mew Nittha, Mint Chalida និង Margie Rasri ដែលបានឆ្លើយតបសំនួរក្នុងកម្មវិធី មិត្តMai និយាយពីបទពិសោធន៍កាលពីអតិតកាលដែលធ្លាប់ជួប មិនថាត្រូវបានតារាដណ្ដើមតំណែង ឬមិនចង់ចូលរួមកម្មវិធីជាមួយនរណា រហូតដល់កើតការរិះគន់ផ្សេងៗ
ហើយនៅពេលថ្មីៗនេះ Bella បានចេញមកបើកចិត្តនិយាយរឿងរ៉ាវទាក់ទងនិងប្រធានបទនេះថា “តាមពិតទៅខ្ញុំមិនបានមើលដោយខ្លួនឯងនោះទេចា តែក៏អាចដឹងរឿងបានខ្លះៗដែរ តែក៏ឆ្ងល់ចំពោះរឿងនេះខ្លាំងណាស់ដែរ ព្រោះថាសម្រាប់ខ្លួនខ្ញុំផ្ទាល់ ពេលដែលជួបគ្នាក៏និយាយគ្នាធម្មតាៗ មិនមានបញ្ហាអ្វីនោះទេ ហើយខ្ញុំក៏មិនមានបញ្ហាអ្វីជាមួយគ្នាដែរ”
“ចំណែកឯប្រធានបទដែលកើតឡើងនេះ ខ្ញុំសុំមិននិយាយបញ្ចេញយោបល់អ្វីនោះទេ ព្រោះខ្ញុំមិនចង់បន្ដរឿងរ៉ាវនោះទេ ឬមិនចង់និយាយអ្វីដែលអាចប៉ះពាល់ដល់អ្នកដទៃបន្ថែមទៀត”
អត្ថបទដោយ : នីត្តា