គូនេះប៉ះគ្នាដឹងតែផ្ទះសំណើចទៀតហើយ តួឯកប្រុសស្រី Mario និង Kimberly ជាគូសារជាថ្មីចែកសំណើចអ្នកទស្សនា….

អីយ៉ារឿងភាគមុនទទួលបានការគាំទ្រខ្លាំង ពេលនេះតួឯកប្រុសលោក Mario Maurer  និងតួឯកស្រី Kimberley Anne Woltemas បានមកចាប់ដៃគូគ្នាសម្ដែងរឿងភាគថ្មីសារជាថ្មីមួយរឿងទៀតហើយ ដោយរឿងលើកនេះមិនចាញ់រឿងភាគមុនទេគឺមកចែកសំណើចដល់អ្នកទស្សនា ថែមលាយឡំនិងស្នេហារ៉ូមែនទិកនិងចំណេះដឹងការផ្សំថ្នាំបុរាណ។

រឿងភាគថ្មីដែលលោក Mario និង Kimberly មករួមសម្ដែងជាតួឯកប្រុសស្រីលើកនេះមានចំណងជើងថាMor Luang(หมอหลวง) ជាការចាប់ដៃគូសារជាថ្មីរបស់អ្នកទាំងពីរព្រោះតែរឿងភាគមុនទទួលបានការគាំទ្រនិងផ្ទុះសំណើចខ្លាំងពីអ្នកទស្សនា។ មិនខុសពីរឿងភាគមុនប៉ុន្មានទេលើកនេះលោក Mario នៅតែសម្ដែងជាគ្រូពេទ្យថ្នាំបុរាណដដែល តែលើកនេះតួឯកស្រី Kimberly បានឆ្លងភពមកដល់សម័យអតីតកាល ធ្វើឲរឿងភាគនេះកាន់តែគួរឲចាប់អារម្មណ៍និងរួមមានការសម្ដែងពីតារាស្រីវោហារ៍សព្ទ Pat Napapa ដូចរឿងភាគមុនផងដែរ។ តោះមកមើលវីដេអូឈុតខ្លីរបស់រឿងនេះទាំងអស់គ្នា៖​

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ