អាមិចទេអត់យល់! Koi Aratchaporn ថេកផ្ញើរត្រង់ៗទៅអោយ Nikki ជូនពរថ្ងៃកំណើតតែខាងប្រុសស្រាប់តែចូលទៅខមិនបែបនេះវិញថា….! មានរូបភាព
បន្ទាប់ពីសម្រេចចិត្តកាន់ដៃគ្នាចេញមកបើកចិត្តនិយាយចំពោះមុខមហាជនថា សុំបញ្ចប់ទំនាក់ទំនងស្នេហាមកត្រឹមជាបងប្អូនយល់ចិត្តគ្នាវិញ សម្រាប់គូររបស់តារាសម្ដែងស្រីស្អាតយ៉ាង Koi-Aratchaporn និង Nikki-Nachat ហើយក៏មានពត៌មានខ្លះៗចេញមកថាខាងប្រុសកំពុងតស៊ូតាមញ៉ែម្ដងទៀត
ហើយថ្មីៗនេះ Koi ក៏បានផុសរូបរបស់ Nikki នៅក្នុង IG ផ្ទាល់ខ្លួន ដើម្បីជូនពរថ្ងៃកំណើត ព្រមទាំងសរសេរជាប្រយោគខ្លីៗថា “រីករាយថ្ងៃកំណើត សុំអោយមានក្ដីសុខ មានសតិទាំងកាយទាំងចិត្ត សុខភាពរឹងមុំាណាចា”
បន្ទាប់មកទៀត Nikki ក៏បានចូលមកខិនឆ្លើយតបភ្លាមៗថា”អគុណខ្លាំងណាស់បាទ មិនមានរូបផ្សេងទៀតទេអី ស្រលាញ់អូនជានិច្ចណាបាទ” រឿងនេះបានធ្វើអោយមិត្តភ័ក្ដនិងអ្នកគាំទ្រ ដណ្ដើមគ្នាចូលមកខមិនជារូប emoji បេះដូងព្រោងព្រាត ហើយក៏មានអ្នកគាំទ្រអោយអ្នកទាំងពីរត្រលប់ទៅដូចដើមវិញច្រើនមិនស្ទើរដែរ
អត្ថបទដោយ : នីត្តា

















