អូន Demi យកកាដូដែលខ្ចប់ដោយក្រដាសជូតមាត់មកអោយម៉ាក់ៗតែធ្វើអោយ Lydia ស្រែកស្ទើរបែកផ្ទះព្រោះរបស់ខាងក្នុង….! មានវីដេអូ
តែងតែមានរឿង surprise អោយគ្នាមករហូត សម្រាប់អូន Demi កូនស្រីកណ្ដាលរបស់ Lydia Sarunrat ជាមួយលោកប៉ាសង្ហា Matthew Dean និងបានក្លាយទៅជាសំណព្វចិត្តបរបស់ហ្វេនៗម្នាក់ទៀតទៅហើយ
ជាក់ស្ដែង Lydia ក៏បានបង្ហាញវីដេអូបង្កការភ្ញាក់ផ្អើលមួយទៀត ខណៈពេលអូន Demi បាននាំយកកាដូខ្ចប់ក្រដាស់ជូតមាត់មកអោយអ្នកម៉ាក់ ហើយសាម៉ីខ្លួនបានសរសេរប្រយោគថា “កាដូពីនាងតូច…..វាងាប់ហើយ…….. gift-wrapped in tissue for mommy @demi_deane”
តែរឿងនេះធ្វើអោយមានការនឹកស្មានមិនដល់ធ្វើអោយអ្នកទទួលកាដូស្រែកចង់បែកផ្ទះទៅដោយ នៅពេលបកក្រដាស់ជូតមាត់ចេញ នៅខាងក្នុងគឺថាសត្វចឹងចក់ងាប់ខាងក្នុង ចំណែកឯអូន Demi ក៏បានញញឹមពេញចិត្តចំពោះអ្វីដែលខ្លួនបានរកមកបាន
អត្ថបទដោយ : នីត្តា
















