Baifern បង្អួតផ្ទះថ្មីដ៏សែនធំបានសាងសង់រួចរាល់ហើយពិតជាទំនើបនិងស្រស់ស្អាតគួអោយចង់រស់នៅខ្លាំងណាស់! មានវីដេអូ

លះបង់ទាំងកំលាំងកាយនិងកំលាំងចិត្តខិតខំអោយអស់ពីសមត្ថភាបពិតៗ សម្រាប់តារាស្រីលំដាប់តួឯក Baifern-Pimchanok ដើម្បីធ្វើផ្ទះថ្មីទុកជាកាដូដ៏ធំសម្រាប់ខ្លួនឯងនិងគ្រួសារ ប្រើពេលសាងសង់អស់រយៈជាច្រើនឆ្នាំ

ហើយជាក់ស្ដែង Baifern ក៏បានប្រកាសដំណឹងក្នុងយូធូប FERNZONE Channel វគ្គ Home Tour Baifern’s House is Finished! | FERNZONE EP.46 [ENG CC] ប្រាប់ថាផ្ទះពេលនេះបានធ្វើរួចជាស្ថាពរហើយ ថែមទាំងមានសរសេរជាប្រយោគថា “ការទន្លឹងរងចាំត្រូវបានបញ្ចាប់ហើយ ផ្ទះគេរួចហើយ #fernzone សប្បាយចិត្តខ្លាំងណាស់ អគុណគ្រប់ឱកាសនិងអ្នកដែលចាំផ្ដល់កំលាំងចិត្តរហូតមកណាចា”

After Footer (Active) - damrei Mr1 Zone2

រឿងនេះហ្វេនៗនាំគ្នាចូលមកចុចឡាយអបអរសាទរចំពោះភាពជោគជ័យរបស់នាងគ្រប់ៗគ្នា លើកនេះកាដូធំណាស់ ហើយក៏អត់ទ្រាំមិនសរសើរមិនបានចំពោះការតាំងចិត្តប្រឹងប្រែងរបស់នាង ចំណែកផ្ទះការតុបតែងផ្ទះវិញគឺថាស្អាតទំនើបគួអោយចង់រស់នៅណាស់

អត្ថបទដោយ : នីត្តា