ធ្វើទឹកមុខដាក់គ្នាយ៉ាងណាដែរ? ទីបំផុតតួឯកស្រី Bella ជួបតួឯកស្រីMទាំង៣រូប ក្រោយមានរឿងដ្រាម៉ា….

ក្រោយមានរឿងដ្រាម៉ានឹងគ្នាតើតួឯកស្រីទាំង៤មើលមុខគ្នាយ៉ាងណាដែរ? កម្មវិធីដ៏ធំរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃបានធ្វើឲតួឯកស្រី Bella Renee បានជួបជាមួយតួឯកស្រីMទាំង៣រូបហើយគឺមានតួឯកស្រី Margie Rasri តួឯកស្រី Mew Nittha និងតួឯកស្រី Mint Chalida បន្ទាប់ពីមុននេះមានរឿងដ្រាម៉ាក្នុងបណ្ដាញសង្គមជាមួយគ្នាព្រោះតែការនិយាយរំលឹកពីរឿងអតីតកាលរបស់តារាស្រី M ពីអ្នកដែលធ្លាប់មានបញ្ហាជាមួយក្នុងសិល្បៈ ហើយគេទាយថាពួកនាងចង់សំដៅដល់តួឯកស្រី Bella Renee។

ខុសពីអ្នកគាំទ្រដែលកំពុងឈ្លោះជជែកគ្នាពេញបណ្ដាញសង្គមរបស់តួឯកស្រីម្ខាងៗព្រោះកាពារតារាស្រីដែលខ្លួនស្រលាញ់  ការមករួមកម្មវិធីប៉ុស្ដិ៍លេខ៣ជុំគ្នារបស់តួឯកស្រី Bella និងតួឯកស្រី M ទាំង៣នាក់ បានបង្ហាញឲឃើញថាពួកនាងនៅតែជាមានភាពស្និទ្ធស្នាលនឹងគ្នាមានទឹកមុខញញឹមញញ៉ែមដាក់គ្នាទៅវិញទៅមកក្នុងកម្មវិធីទាំងនៅក្នុងឆាកនិងសកម្មភាពនៅក្រៅឆាក។ ដោយតួឯកស្រី Bella បាននិយាយពីការគិតរបស់រូបនាងចំពោះរឿងនេះថា នាងសូមមិនបន្ដដ្រាម៉ាអ្វីទាំងអស់សូមបញ្ចប់ត្រឹមនេះ ទាំងអស់គ្នាធ្វើការជាមួយគ្នាមានក្ដីសុខមិនមានបញ្ហាអ្វីទេហើយតារាស្រីដែលតួឯកស្រី Mធ្លាប់និយាយអាចមិនមែនជារូបនាងក៏ថាបានព្រោះមិនបានបញ្ចេញឈ្មោះនោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ