ឥលូវអ្នករិះគន់គិចយ៉ាងមិច? Bella-Mint ដើរបណ្ដើរគ្នាត្រសងញញឹមស្រស់ស្រាយដាក់គ្នាបែបនេះហើយនៅរិះគន់ទៀតទេ! មានវីដេអូ

មានការចាប់អារម្មណ៍សារជាថ្មីទៀតហើយ ដោយមុននេះ Bella Ranee ទើបតែចេញមកផ្ដល់បទសម្ភាសន៍រឿងរ៉ាវដ្រាម៉ាការរិះគន់ចំពោះតារាសម្ដែងទាំង 4 នាក់ ហើយសាម៉ីខ្លួនក៏មានការចម្លែកក្នុងចិត្តជាខ្លាំងព្រោះរាល់ពេលដែលបានជួបគ្នាក៏និយាយគ្នាដោយល្អដែរ មិនដែលមានបញ្ហាអ្វីទេ ហើយជាពិសេស Bella នាងក៏បញ្ជាក់ថាមិនដែលមានបញ្ហាជាមួយនរណាម្នាក់នោះទេ

ហើយជាក់ស្ដែងនៅពេលដែលតួឯកស្រីយើងត្រូវបានទទួលការអញ្ជើញចូលរួមក្នុងកម្មវិធីប៉ុស្ដន៍លេខ 3 គម្រប់ខួប 53 ឆ្នាំ “Beloved Festival 53 ឆ្នាំ ល្អដល់បេះដូង” និងក្នុងអំឡុងពេលនៃការបង្ហាញមុនពេលចាប់ផ្តើមនៃកំពូលតារា ដោយតួឯកស្រីទាំងបីនាក់ Margie Rasri-Yaya Urassaya និង Kimberly ដែលបានឡើងឡានដង្ហែរជាមួយគ្នា ហើយ Mint Chalida និង Mew Nittha ស្ថិតនៅក្នុងឡានតែមួយជាមួយគ្នា

បន្ទាប់ពីចប់កម្មវិធីសម្ដែងតារាៗទាំងអស់ត្រូវដើរទៅបន្ទប់ដើម្បីសម្រាក ក៏មានរូបភាពផុសចេញមកខណៈពេល Mint Chalida ដើរតាមក្រោយ Bella Ranee ហើយអ្នកទាំងពីរក៏បាននិយាយឆ្លងឆ្លើយគ្នាទៅវិញទៅមកទៀតផង ចំណែកឯកស្រីស្អាតពីរនាក់ទៀត Mew-Margie ក៏មានវគ្គនិយាយគ្នានិងនៅជិតដិតនិងគ្នាផងដែរ

អត្ថបទដោយ : នីត្តា