Taew-Pranai ផុសរូបភាពគូយ៉ាងផ្អែមល្ហែមនៅមាត់សមុទ្រដូចជាកំពុងថត Prewedding ឬមួយមួយនេះនិងមាន…..! មានវីដេអូ

ទើបតែចេញមកបង្ហាញអារម្មណ៍ពិតដែលមិនបានទៅចូលរួមកម្មវិធី 53ឆ្នាំរបស់ប៉ុស្ដន៍លេខ 3 សម្រាប់តារាសម្ដែងស្រីស្អាត Taew Nathaporn បន្ទាប់ពីអ្នកបណ្ដាញសង្គមមានការសង្ស័យច្រើន ហើយនិងក៏បានប្រាប់ថាខ្លួនមានបញ្ហាសុខភាពតាំងតែដើមឆ្នាំ ដូច្នេះហើយទើបត្រូវសម្រាកមើលថែខ្លួន

ហើយពេលនេះសាម៉ីខ្លួននាងបានបង្ហាញខ្លួននៅឯមាត់សមុទ្រ ទៅដើរលេងជាមួយអ្នកម៉ាក់ហើយនិងបងស្រី ជាពិសេសមានម្ចាស់ចិត្តទៅជាមួយដែរគឺលោក Pranai អាចនិយាយបានថាជារូបភាពដ៏សែនកក់ក្ដៅបំផុត ហើយក៏មិនអោយហ្វេនៗខកចិត្តដែរព្រោះការដើរលេងនេះ Taew-Pranai  ក៏មានរូបភាពផ្អែមល្ហែមមកបង្អួចផងដែរ

ដោយ Taew-Pranai  ទើបតែបានផុសរូបគូរលើបណ្ដាញសង្គមជាច្រើនសន្លឹក អាចនិយាយបានថាធ្វើអោយទឹកទន្លេរប្ដូររសជាតិទៅជផ្អែមអស់ហើយចា

អត្ថបទដោយ : នីត្តា