មិនទាន់ដឹងរឿងពិតកុំចេះតែថា! Taew Nathaporn ប្រាប់ពីមូលហេតុដែលមិនអាចទៅចូលរួមកម្មវិធីគម្រប់ខួប 53 ឆ្នាំរបស់ប៉ុស្ដន៍លេខ 3 ថា…..! មានវីដេអូ

ធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍និងសង្ស័យជាខ្លាំង ក្នុងករណីដែលមិនបានឃើញតួឯកស្រីល្បីឈ្មោះ Taew Nathaporn ទៅចូលរួមបាល់ទាត់ប៉ុស្ដន៍លេខ 3 #BelovedFestival53 ឆ្នាំល្អដល់ចិត្ត ដែលបានរៀបចំកាលពីថ្ងៃទី 26 មិនា កន្លងមក ទើបមានការសង្ស័យឡើងថាតើមានរឿងអ្វីកើតឡើងមែនទេ ទើបបានជា Taew មិនឃើញមកចូលរួម ព្រោះរាល់ឆ្នាំតែងតែមានមុខនាងមិនដែលបាត់

នៅពេលថ្មីៗនេះ (27 មិនា 2023) Taew មិនបណ្ដោលអោយហ្វេនៗសង្ស័យយូរ សាម៉ីខ្លួនក៏ចេញមកផុសសារជូនពរ 53 ឆ្នាំប៉ុស្ដន៍លេខ 3 ព្រមទាំងប្រាប់ពីមូលហេតុដែលមិនបានទៅចូលរួមថា

“Happy 53th Year Anniversary ពិតជាសោកស្ដាយខ្លាំងណាស់ចាដែលឆ្នាំនេះមិនមានឱកាសទៅចូលរួមគម្រប់ខួប 53ឆ្នាំដូចឆ្នាំមុនៗ ចង់ទៅរាំជាមួយអ្នកគ្រប់គ្នាណាស់ Taew  សុំអភ័យទោសដល់បងៗ មិត្តភ័ក្ដ ប្អូនៗ ចាស់ទុំប៉ុស្ដន៍លេខ 3 រួមទាំងហ្វេនៗអ្នកគាំទ្រគ្រប់គ្នាផងដែរ ដោយសារតែខ្ញុំ កំពុងសម្រាកមើលថែខ្លួនសុខភាពមិនសូវល្អតាំងតែពីដើមឆ្នាំ ទើបត្រូវប្រើពេលវេលាដើម្បីមើលថែខ្លួនឯងជារឿងសំខាន់ ដើម្បីអោយឆាប់បានជាសះស្បើយ និងបានឆាប់ត្រលប់ទៅធ្វើការវិញម្ដងទៀត

ចុងក្រោយសូមអគុណគ្រប់កំលាំងចិត្តជាពិសេសក្រុមគ្រួសារ មិត្តភ័ក្ដ និងអ្នកនៅជុំវិញខ្លួនដែលតែងតែស្រលាញ់និងបារម្ភពីខ្ញុំ សូមអគុណគ្រប់គ្នាដែលយល់ចិត្តខ្ញុំ”

អត្ថបទដោយ : នីត្តា