យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោល្បីឈ្មោះនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បង្ហាញថាអ្នកកើតឆ្នាំថោះ,រកា,ឆ្លូវ នឹងមានង៉ូវហេងឡើងខ្ពស់ខ្លាំងនៅរយៈពេល៣ថ្ងៃទៀតនេះ ដូច្នេះប្រញ៉ាប់បួងសួងសុខលាភឲ្យច្រើនៗភ្លាមៗទៅ។
ឆ្នាំថោះ៖ នៅរយៈពេល៣ថ្ងៃទៀតនេះ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។
ឆ្នាំរកា៖ នៅរយៈពេល៣ថ្ងៃទៀតនេះ លោកអ្នកមានលាភ លុយកាក់ មាសប្រាក់ វត្ថុមានតម្លៃហូរចូលមកហូរហៀរ ការប៉ងប្រាថ្នាតូច ធំតែងសម្រេច ការរកទទួលទានគ្រប់ច្រកល្ហករមែងសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។
ឆ្នាំឆ្លូវ៖ នៅរយៈពេល៣ថ្ងៃទៀតនេះ លោកអ្នកមានង៉ូវហេងល្អខ្លាំងណាស់ មានលាភ មានសំណាងធំ លុយកាក់ មាស ប្រាក់ហូរចូលដែលតម្រូវឲ្យបួងសួងសុំលាភសំណាង សុំសេចក្តីសុខជាបន្ទាន់ព្រោះថាហុងស៊ុយមាសនិងពេជ្រកំពុងចាំងភ្លឺផ្លេកខិតជិតមកដល់ហើយ៕