Bella Ranee កាន់តែមានទីផ្សារការងារបានចូលរួមក្នុងកម្មវិធីដ៏ល្បីក្នុងឋានៈជា Friend of FENDI តារាដំបូងរបស់ប្រទេសថៃសំខាន់ឈុតនាងស្អាតខ្លាំងណាស់! មានវីដេអូ
ជាតារាស្រីល្បីឈ្មោះម្នាក់តែពេលនេះរឿងការងារកំពុងតែរីកចម្រើនទៅខ្លាំងណាស់ សម្រាប់ Bella Ranee មិនថាជារឿងភាគ ថតម៉ូត ឬផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងការធ្វើជាឯកអគ្គរដ្ឋទូតម៉ាកល្បីៗ អាចនិយាយបានថាចូលរួមកម្មវិធីគ្មានពេលសម្រាក ឬទុកពេលអោយហ្វេនៗមានអារម្មណ៍ថានឹកនាងបានយូរនោះទេចា
ជាក់ស្ដែង (29 មិនា 2023) Bella Ranee បានបើកបង្ហាញរូបភាពខណៈពេលកំពុងចូលរួមកម្មវិធី Spring Summer 2023 ម៉ាកល្បីរបស់ FENDI ក្នុងឋានៈជា Friend of FENDI ជាតារាថៃដំបូងបង្អស់ ដោយគ្រងឈុតរាត្រីស្រមោលស Haute Couture មានផ្កាពេញទាំងខ្លួន ឃើញហើយពិតជាស្រស់ស្អាតឥតគណនា
ធ្វើអោយហ្វេនៗសរសើរនាងមិនឈប់សោះ ខមិនក្រោមរូបភាពលោតមកជាបន្ដបន្ទាប់ព្រោះតែសម្រស់ដ៏ស្រស់ស្អាតរបស់នាង ហើយនិងភាពពូកែរបស់នាងផងដែរ
អត្ថបទដោយ : នីត្តា













