ចាំហើយចាំអួត! Janie Alphat ស្ងាត់ៗបង្អួតរូបភាពជ្រុងមួយនៃផ្ទះថ្មីឡើងទំនើបទាន់សម័យហើយស្រស់ស្អាតណាស់អភិជនពិត! មានវីេដអូ
ទាញយកចំនួនឡាយច្រើនណាស់ពីសំណាក់អ្នកគាំទ្រ សម្រាប់រូបភាពជាក់ស្ដែងក្នុង IG ឈ្មោះ @janienineeleven របស់តារាល្បីឈ្មោះអ្នកម៉ាក់កូនមួយយ៉ាង Janie Alphat
នេះក៏មកពីនាងបានផុសរូបភាពជ្រុងមួយនៃផ្ទះរបស់នាងទាំងយប់ ដោយនាងជាអ្នកបញ្ចេញគំនិតក្នុងការរៀបចំតុបតែងដោយខ្លួនឯងផ្ទាល់ កន្លែងទទួលភ្ញៀវនិងកន្លែងញុំាបាយដ៏ស៊ីវិល័យដែលអាចមើលឃើញសួនខាងក្រៅយ៉ាងត្រឈឹងត្រឈៃ
ច្បាស់ណាស់ថារឿងនេះមិនត្រឹមតែធ្វើអោយបណ្ដារមិត្តភ័ក្ដនិងអ្នកគាំទ្រលាន់មាត់សរសើរពីភាពស្រស់ស្អាតនៃផ្ទះហើយនោះ ក៏មាននៅមានសរសើរពីម្ចាស់គំនិតថាពូកែណាស់ទៀតផងដែរ នៅខាងក្រោមគឺមានសុទ្ធតែខមិនសរសើរអ្នកម៉ាក់គ្រប់ៗគ្នាតែម្ដងហើយ
អត្ថបទដោយ : នីត្តា

















