Matt Peeranee មកអង្រួនបេះដូងហ្វេនៗអោយជ្រុះចេញពីទ្រូងទៀតហើយស្លៀកតែប៊ីគីនីតូចឡើងមានអ្នកសួរថាផ្ទះអត់មានខោវអាវធំល្លៀកមែនទេ? មានរូបភាព
ការត្រឡប់ទៅប្រទេសន័រវេសលើកនេះ តួឯកស្រី Matt Peeranee ចែករំលែកភាពស្រស់ស្រាយមិនឈប់មិនឈរសោះ ហើយនៅបាននាំយកទេសភាពស្អាតៗនៃទីក្រុងមកផ្ញើរហ្វេនៗទៀត តែនៅចាញ់សម្រស់របស់នាងទេ
ដំណើរកំសាន្ដដែលពេញទៅដោយភាពរីករាយទោះបីជាត្រជាក់បន្ទិចមែនតែ Matt ក៏តស៊ូខ្លាំងណាស់ដែរ ហើយនៅមានចិត្តក្លាហានដោះខោវអាវបង្អួតរាងជាមួយឈុតប៊ីគីនីដ៏សែនស៊ិចស៊ី មុននេះទើបតែផុសរូបឈុតហែលទឹកមួយឈុតរួចទៅហើយ ហើយក៏ដុតកំដៅចិត្តហ្វេនៗមិនស្ទើរដែរ
ជាក់ស្ដែងនៅពេលថ្មីៗនេះសាម៉ីខ្លួននាងសុំបញ្ចេញភាពស៊ិចស៊ីរបស់នាងបន្ដទៀត ដោយការស្លៀកឈុតប៊ីគីនីពណ៌បៃតងស៊ីនិងស្បែកសខ្ចីដូចព្រិល ចង្កេះតូចស្ដើង ជើងស្រលូនវែង ស្អាតគ្រប់ជ្រុងគ្រប់មុំពិតមែនហើយ បូករួមជាមួយស្ទាយថតរូបទៀតអេម ជាពិសេសប្រយោគអមរូបភាព “សុំមិនតស៊ូប្រជែងជាមួយនរណាទេ ព្រោះខ្ញុំជាអ្នកហែលទឹកមិនមែនអ្នកប្រដាល់ ហើយផ្ញើរទៅសួរម៉ាក់…ម៉ាក់ក៏និយាយថា “សុំធ្វើចិត្តសិន តែយ៉ាងណាក៏ទទួលយកបាន“
អត្ថបទដោយ : នីត្តា

















