យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំមមី,វក,ខាល មានតម្រាប្រចាំថ្ងៃរបស់ខ្លួនដែលតម្រូវឲ្យអ្នកព្យាយាមធ្វើដើម្បីជួបសេចក្ដីសុខពេញមួយជីវិត។
តាមតម្រារបស់ស្ដេចហោចិនបានតម្រូវឲ្យអ្នកកើតឆ្នាំទាំង៣ខាងលើនេះចាំបាច់ត្រូវតែធ្វើប្រចាំថ្ងៃនោះគឺ៖
ថ្ងៃចន្ទ កុំយកអាសាគេ នាំអោយខាតលុយកាក់របស់ទ្រព្យ។
ថ្ងៃអង្គារ កុំនិយាយអំនួត នាំខ្លួនបរាជ័យ។
ថ្ងៃពុធ កុំឆាប់ជឿទុក្ខចិត្តគេនាំឱ្យខ្លួនខាតបង់។
ថ្ងៃព្រហស្បតិ៍ កុំឈឺឆ្អាលចេះដឹងរឿងគេ នាំទុក្ខទោសដល់ខ្លួន។
ថ្ងៃសុក្រ កុំទុក្ខចិត្តមនុស្សដែលមិនស្គាល់ នាំទុក្ខទោសដល់ខ្លួន។
ថ្ងៃសៅរ៍ កុំនិយាយត្រង់ពេក តែក៏កុំនិយាយភរច្រើនពេកនឹងនាំឱ្យមានបញ្ហានិងមានទុក្ខទោសដល់ខ្លួន។
ថ្ងៃអាទិត្យ កុំនិយាយលេងសើចច្រើន នាំកើតទុក្ខទោស៕