ក្នុងមួយរយះពេលចុងក្រោយនេះមានក្រុមគ្រួសារតារាប្រុសស្រីថៃជាច្រើនរូបដែលត្រូវបានប៉ូលីសកោះហៅនិងបើកការស៊ើបអង្កេតពីប្រភពទ្រព្យសម្បត្ដិនិងពាក់ព័ន្ធរឿងក្ដីអាជីវកម្មខុសច្បាប់ដូចជាការបើកល្បែនអនឡាញខុសច្បាប់។ ថ្មីៗនេះផងដែរក្រុមគ្រួសាររបស់តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Yardthip Rajpa ក៏ជួបរឿងនេះដែរ ដោយស្វាមីរបស់នាងក៏ត្រូវបានក្រុមប៉ូលីសសម្រុកចូលមកចាប់ខ្លួនដល់គេហដ្ឋានហើយផងដែរ។
ដោយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២:៤៥នាទី ក្រុមប៉ូលីសថៃចំនួនមួយក្រុមបាននាំគ្នាចុះប្រតិបត្ដិការធ្វើការចាប់ខ្លួនលោក Mek Mara ស្វាមីរបស់តារាស្រីនាង Yardthip Rajpa នៅគេហដ្ឋានផ្ទាល់ដែលកំពុងស្នាក់នៅ។ ក្រុមប៉ូលីសមកជាមួយបទបញ្ហាធ្វើការកោះហៅនិងចាប់ខ្លួនលោក Mek Mara ដល់គេហដ្ឋានដោយធ្វើការចុចកណ្ដឹង ក៏នៅតែមិនមានអ្នកឆ្លើយតបទើបសម្រេចសម្រុកចូលដោយការឡើងរបងផ្ទះ ធ្វើការឃាត់ខ្លួនបានសម្រេច។ ករណីរបស់ស្វាមីតារាស្រី Yardthip ត្រូវបានចាប់ខ្លួនមានពីរករណីទីមួយ ជាប់ពាក់ព័ន្ធនឹងរឿងក្ដីឆបោក Forex-3D និងមួយករណីទៀតគឺពាក់ព័ន្ធនឹងការបើកល្បែងអនឡាញខុសច្បាប់ ហើយក៏ត្រូវមកបំភ្លឺពាក់ព័ន្ធនឹងប្រភពទ្រព្យសម្បត្ដិដ៏មហាសាលរបស់លោកក៏បានរកឃើញនៅគេហដ្ឋានពេលនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ