រឹតតែធ្វើឲអ្នកគាំទ្រនិងមហាជនជឿកាន់តែខ្លាំងថែមទៀតចំពោះរឿងចែកផ្លូវគ្នារបស់គូស្នេហ៍តារាសម្ដែងស្រីជើងចាស់ក្នុងសិល្បៈថៃគូរបស់លោក Jetrin Wattanasin និងតារាស្រី Pin Kejmanee ក្រោយឃើញអ្នកម្ដាយដ៏រឹងមាំរូបនេះបានបង្ហាញសកម្មភាពដូចនៅលីវសារជាថ្មី ថែមបានប្ដូរត្រកូលនិងទៅចុច Unfollow IG របស់ស្វាមីរួចទៅហើយ។
ដោយប៉ុន្មានថ្ងៃកន្លងទៅនេះមានពត៌មានលេចលឺជាច្រើនបានចុះផ្សាយនិងនិយាយតៗគ្នាពីរឿងរ៉ាវគ្រួសាររបស់តារាស្រី Pin Kejmanee និងនាំគ្នាដាក់ការសង្ស័យថាឬមួយប្ដីប្រពន្ធតារាជើងចាស់ដ៏ល្បីមួយគូនេះពេលនេះបានលែងលះគ្នារួចមកហើយ? រឹតតែធ្វើឲគេជឿថែមទៀតនោះ ក្រោយពីមានពត៌មានជាច្រើនថ្ងៃហើយក្ដីក៏តារាស្រី Pin Kejmanee មិនបានចេញមុខមកធ្វើការបដិសេដពីពត៌មានឬធ្វើការបកស្រាយអ្វីទាំងអស់ ហាក់ដូចទទួលស្គាល់ថានេះជារឿងពិត។ ហើយថ្មីៗនេះសកម្មភាពរបស់នាងធ្វើឲមហាជននិងអ្នកគាំទ្រជឿថានាងលែងលះនិងស្វាមីរួចហើយមែន ព្រោះឃើញរូបនាងចាប់ផ្ដើមប្ដូរត្រកូលឈប់ប្រើត្រកូលស្វាមី ថែមទាំងបាន Unfollow IG ប្ដីរួចហើយដែរ ចំណែកស្វាមីរបស់នាងវិញក៏បាន Unfollow នាងដូចគ្នាដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ