ក្រមុំផ្ទះនេះស្អាតៗមិនចាញ់បងទេ! មុខមាត់ប្អូនស្រីទាំងពីររបស់ Pim Pimprapa ចូលសិល្បៈតាមបងបានម្នាក់….

ក្រមុំៗផ្ទះនេះស្រស់ស្អាតម្លេះទេ! បើកបង្ហាញកម្រងរូបភាពនិងរូបសម្រស់ប្អូនៗស្រីៗរបស់តួឯកស្រី​នាង Pim Pimprapa ស្រស់ស្អាតសមសួនមានទម្រង់មុខពីធម្មជាតិមិនចាញ់សម្រស់បងស្រីនោះឡើយ។

ដោយតួឯកស្រី Pim Pimprapa ឃើញមុខមាត់ក្មេងខ្ចីបែបនេះតែការពិតឆ្នាំនេះរូបនាងមានវ័យចូល៣០ឆ្នាំហើយ ថែមទាំងជាបងស្រីរបស់គេផងដែរ។ តារាស្រី Pim បានតស៊ូក្នុងវិស័យការសម្ដែងនេះមកច្រើនឆ្នាំហើយ តាំងពីនាងនៅតូចៗពីតួរាយរងរហូតបានតំណែងជាតួឯកស្រី តែមិនមានរឿងណាធ្វើឲនាងល្បីខ្លាំងទេទើបតែឆ្នាំ២០១៦ រូបនាងត្រូវបានគេស្គាល់កាន់តែខ្លាំងក្រោយពីសម្ដែងជាតួឯកស្រី​ក្នុងរឿង Karn Lakrang Nueng Nai Huajai។ រូបនាងរំភើបចិត្តនឹងលទ្ធផលដែលទទួលបានសព្វថ្ងៃនេះណាស់ ហើយកាលពីមុនរូបនាងក៏ធ្លាប់តូចចិត្តផងដែរដែលសម្ដែងច្រើនរឿងហើយតែមិនមានអ្នកស្គាល់ឬរឿងខ្លះត្រូវបានបដិសេដមិនឲលេងជាច្រើនដង។​​ សម្រាប់ជីវិតពិតក្រៅឆាកសម្ដែងវិញ Pim មានប្អូនស្រីពីរនាក់ មុខមាត់រូបសម្រស់ក៏ល្អមិនចាញ់បងនោះឡើយ ដោយប្អូនស្រីនាងឈ្មោះថា Ploypailin ក៏បានតាមគន្លងបងស្រីក្លាយជាតារាសម្ដែងមួយរូបផងដែរ ចំណែកប្អូនស្រីមួយរូបទៀតមិនមានចំណង់ចំណូលចិត្តជាអ្នកសម្ដែងនោះឡើយ។

After Footer (Active) - damrei Mr1 Zone2

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ