ជាឧទាហរណ៍ដល់មិត្តនារីៗដែលចង់បានរាងស្អាតលឿន តារាស្រី Gypsy ប្រាប់ពីកំហុសឆ្គងសម្រករាងរបស់ខ្លួន…

ចង់ស្អាតគួរឲមានវិធីត្រឹមត្រូវនិងមិនត្រូវបង្ខំលឿននោះទេ! តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Gypsy Keerati និងប្អូនស្រីកាលពីថ្មីៗនេះបានបង្ហោះវិដេអូមួយ ប្រាប់ពីបទពិសោធន៍ចង់បានរាងស្អាតរបស់នាងតែធ្វើខុសវិធីនិងចង់បានប្រញាប់ពេកធ្វើឲនាងមានបញ្ហាសុខភាព នេះទុកជាឩទាហរណ៍ដល់មិត្តនារីៗដែលស្រលាញ់រាងកុំឲជួបបញ្ហាដូចនាង។

ដោយតារាស្រីនាង Gypsy Keerati កន្លងមកតែងត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាស្រីដែលមានសម្រស់ស៊ិចស៊ីមួយរូបក្នុងសិល្បៈថៃ ព្រោះនាងមានសម្បុរស្រអែមនិងរាងស្វែលស្រឡូនស្អាតពីការហាត់ប្រាណយ៉ាងជាប់លាប់ ជាអាយដលសម្រាប់មិត្តនារីៗជាច្រើនរូប។ ដោយពណ៌សម្បុរស្បែកនិងរូបរាងរបស់ Gypsy នៅពេលនេះមិនមានកើតមកបែបនេះទេ នាងមានស្បែកពីកំណើតសដូចកូនកាត់ចិននិងរាងស្គមស្ដើង តែនាងបានកែប្រែសម្រស់ធម្មជាតិនេះឲកាន់តែស្អាតដូចដែលនាងប្រាថ្នាចង់បានវិញ។

After Footer (Active) - damrei Mr1 Zone2

អាយដលរាងស្អាតក្នុងបណ្ដាញសង្គមរូបនេះ ពេលនេះចេញមកនិយាយប្រាប់បទពិសោធន៍របស់នាងដែលទើបដឹងខ្លួន ក្រោយមានបញ្ហានិងបានទៅជួបពិនិត្យនៅមន្ទីពេទ្យ។ ក្រោយការ X-ray បានបង្ហាញឲឃើញថារូបរាងគ្រោងឆ្អឹងរបស់នាងខុសពីមុន ថែមទាំងជួបបញ្ហាឆ្អឹងខ្នងវៀចខុសប្រក្រតីថែមទៀតផង។​ ទាំងនេះកើតឡើងបានព្រោះតែរូបនាងហាត់ប្រាណខុសក្បូន និងបង្ខំហាត់ពេកលើសពីកម្លាំងនិងរូបរាង ធ្វើឲរូបនាងជួបបញ្ហាបែបនេះ នាងក៏ចង់មកចែករំលែកឲគ្រប់គ្នាមានការប្រយ័ត្នចំពោះរឿងនេះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ