មិត្តភាពរបស់តារាស្រីទាំងពីរដួង! តួឯកស្រីកំពុងមានប្រជាប្រិយភាព Mai Davika និង Mint Chalida ឲតែមានថ្ងៃសម្រាកពីការងារ ទំនេរចំពេលគ្នាថ្ងៃណា ក៏បបួលគ្នាដើរលេងកំសាន្ដណាត់ជួបគ្នាជាប្រចាំគូនេះស្និទ្ធស្នាលគ្នាជាខ្លាំង ជាគូមិត្តសម្លាញ់តារាមួយគូក្នុងសិល្បៈថៃសូម្បីតែមិត្តប្រុសរបស់អ្នកទាំងពីរក៏ត្រូវកំដរពួកនាងដើរកំសាន្ដរួមគ្នាទៅម្ដងទាំងពីរគូដែរ។
ហើយថ្មីៗនេះមិត្តសម្លាញ់តារាមួយគូនេះ រឹតបង្ហាញពីចំណងមិត្តភាពដ៏ល្អរបស់អ្នកទាំងពីរថែមទៀត ដោយមានការSurpriseគ្នាក្នុងថ្ងៃពិសេស បង្ហាញពីការយកចិត្តទុកដាក់គ្នាទៅវិញទៅមករបស់មិត្តភាពអ្នកទាំងពីរ។ ដោយតួឯកស្រី Mai Davika លឺតែមិត្តធ្លាប់និយាយថាចង់បានកាបូបម៉ាក GUCCI តែមិនទាន់បានទៅទិញ ក៏បានរៀបចំការ Surprise ទិញឲមិត្តភកិ្ដ ហើយគ្រាន់តែ តួឯកស្រីMint បើកមើលកាដូររបស់មិត្តទិញឲខ្លួនភ្លៀមក៏ស្រែកហ៊ោរតែម្ដង ព្រោះមិត្តដឹងចិត្តទិញឲចំម៉ូតដែលកំពុងចង់បាន ថែមទាំងជាម៉ាក GUCCI ដែលជាម៉ាកល្បីមានតំលៃខ្ពស់លើទីផ្សារថែមទៀតផង បើមានមិត្តល្អម្លឹងៗមិនឲស្រលាញ់មិត្តម៉េចហ្នឹងបាន។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ