យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើលលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភធំ សំណាងល្អហូរចូលយ៉ាងច្រើននៅថ្ងៃទី១១និងទី១២ខាងមុខនេះ។
ឆ្នាំកុរ៖ នៅថ្ងៃទី១១,១២ខាងមុខនេះ លោកអ្នកមានកំណប់ទ្រព្យជាប់ក្នុងខ្លួន ធ្វើឲ្យអ្នកក៏ដូចគ្រួសារអ្នកទាំងមូលក្លាយជាមនុស្សដែលមានសំណាងបំផុតមានលាភ មានលុយវាល់លានក្នុងជីវិត។ ជាពិសេសមុខរបររបស់លោកអ្នកក៏រីកមិនធម្មតាដែរ អាចទាញលុយទម្លាក់ចុះមកដូចព្រិលធ្លាក់ពីលើអាកាស ជាហេតុធ្វើឲ្យលោកអ្នករាប់លុយដល់គ្មានពេលសម្រាក។
ឆ្នាំរោង៖ នៅថ្ងៃទី១១,១២ខាងមុខនេះ លាភលុយមាសប្រាក់ហូរចូលមកឯងៗ។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង។
ឆ្នាំឆ្លូវ៖ នៅថ្ងៃទី១១,១២ខាងមុខនេះ ង៉ូវហេងល្អខ្លាំងណាស់មាសប្រាក់ហូរចូលព្រោះជោគជ័យគ្រប់ការងារទាំងអស់។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃហួសការរំពឹងទុក៕