នៅប៉ុន្មានម៉ោងមុខនេះគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភរកលុយចូលយ៉ាងច្រើននៅថ្ងៃស្អែកថ្ងៃបើកលាភដំបូងផងដែរ។
ឆ្នាំច៖ នៅថ្ងៃស្អែកនេះ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ មានលាភមានជ័យលុយធំចូលមកហៀរដៃ នឹងអាចសម្រេចរាល់ការងារ។
ឆ្នាំថោះ៖ នៅថ្ងៃស្អែកនេះ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញក៏កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ លុយចូលច្រើនខ្លាំងណាស់។
ឆ្នាំវក៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញដ៏ច្រើនលើសលប់៕