នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ៗថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងមានង៉ូវហេងឡើងខ្លាំងនៅថ្ងៃស្អែកនេះ។
ឆ្នាំច៖ នៅថ្ងៃស្អែកនេះជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញក៏កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។ ឯអ្នកធ្វើការងារតាមអង្គភាពស្ថាប័ននានាក៏ជោគជ័យ ការងារដំណើរការទៅយ៉ាងល្អប្រសើរ។
ឆ្នាំជូត៖ នៅថ្ងៃស្អែកនេះ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា លុយធំចូលមកហៀរដៃ និងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នាទៀតផង។