អីយ៉ា! លើកទី១លោក អុីណូ និងកញ្ញា តូតា ថត MV ថ្មីជាមួយគ្នាស្និតស្នាលដល់ហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងប្រុសល្បីឈ្មោះលោក អុីណូ និងតារាសម្ដែងស្រីរូបស្រស់កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា​ ដែលសព្វថ្ងៃនេះប្រជាប្រិយភាពរបស់អ្នកទាំងពីរគឺមិនធម្មតានោះទេ។

ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរបានចាប់ដៃគ្នាសម្ដែង MV ថ្មីមួយជាមួយនិងគ្នា តែអ្វីដែលមហាជនចាប់អារម្មណ៍ គឺឃើញអ្នកទាំងពីរបង្ហាញភាពស្និតស្នាលនិងគ្នាខ្លាំង ដូចជាធ្លាប់ធ្វើការជាមួយនិងគ្នាញឹកញាប់អញ្ចឹង ខណៈគ្រប់គ្នាទើបតែឃើញអ្នកទាំងពីរសម្ដែងជាមួយគ្នាលើកទី១ទេ។

យ៉ាងណាមិញក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាកោតសរសើរដល់ទំនាក់ទំនងអ្នកទាំងពីរ និងទន្ទឹមរង់ចាំមើល MV ដែលអ្នកទាំងពីរសម្ដែងរួមគ្នានេះថែមទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី