ចង់កូនប៉ុន្មានក៏មិនថ្វីដែរ! Chompoo ប្រមូលទាំងគ្រួសារទៅដើរលេងនៅប្រទេសអង់គ្លេសតែ…..ទុកកូនមួួយលែកសិនសុំស្វីតជាមួយប៉ាៗបន្ទិចហើយ! មានវីដេអូ

លើកអោយក្លាយជាគ្រួសារកំពូលកក់ក្ដៅបំផុត សម្រាប់គ្រួសាររបស់តារាកំពូលហ្វេសិនជួរមុខយ៉ាង Chompoo Araya ថ្វីត្បិតតែមុននេះក៏មានពាក្យចរចាមរាមរិះគន់ខ្លះៗ តែក៏មិនអាចបំផ្លាញក្ដីសុខរបស់ម៉ាក់ជាមួយគ្រួសារបានដែរ

ជាក់ស្ដែង Chompoo ក៏បានបណ្ដើរស្វាមីរូបសង្ហាសំបូរស្នេហ៍ Knot Wisarut រួមជាមួយកូនៗទាំងបីនាក់ ដើរកាន់ដៃគ្នាទៅប្រទេសអង់គ្លេស ទៅសម្រាកលំហែកាយសប្បាយៗជាមួយខ្យល់អាកាសត្រជាក់ៗ មានរូបភាពគួអោយស្រលាញ់របស់កូនៗជាច្រើនត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម

After Footer (Active) - damrei Mr1 Zone2

តែរូបថតដែលធ្វើអោយគ្រប់គ្នាលើសជាតិស្ករគឺជារូបរបស់លោកប៉ាអ្នកម៉ាក់ដើរកាន់ដៃគ្នាយ៉ាងផ្អែមល្ហែម ដូចជាគូរសង្ហាដែលទើបនិងញ៉ែគ្នាថ្មីៗអញ្ចឹង បើមិនបានតាមដានពត៌មានទេមិនដឹងថារៀបការមានកូនដល់ទៅបីនាក់រួចនោះទេ

អត្ថបទដោយ : នីត្តា