កប់! គ្រាន់តែសុំធ្វើសង្សារសោះ Maypitchy ត្រូវគូស្នេហ៍រៀបចំ Surprise យ៉ាងរំភើប!

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា សព្វថ្ងៃនេះតារាសម្តែងស្រី​​ កញ្ញា Maypitchy កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងបុរសម្នាក់ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនរថយន្តដ៏ល្បីមួយ។

យ៉ាងណាមិញថ្វីត្បិតតែកន្លងមក គេឧស្សាហ៍ឃើញតារាស្រីរូបនេះ បង្ហោះរូបភាពផ្អែមល្ហែមជាគ្នាក្នុងបណ្ដាញសង្គមក៏ពិតមែន តែអ្នកទាំងពីរមិនបានប្រាប់ពីទំនាក់ទំនងថាជាអ្វីនិងគ្នានោះទេ។

ជាក់ស្ដែងទើបតែកាលពីពេលថ្មីៗនេះ គូស្នេហ៍ តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលលោកបានរៀបចំកម្មវិធីមួយ Surprise នាង និងបានសុំនាងធ្វើជាសង្សារ ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង ហើយក៏ឆ្លើយយល់ព្រមភ្លាមតែម្ដង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាអបអរសាទរដល់តារាស្រីរូបនេះ និងគូស្នេហ៍ និងបានជូនពរឲ្យស្នេហាអ្នកទាំងពីរនៅតែផ្អែមល្ហែមបែបនេះរហូត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី